កូរ៉េខាងត្បូង៖ បន្ទាប់ពីលែងលះស្វាមីរួចមក តារាស្រី Song Hye Kyo ហៅ ហាន់ ជីអ៊ុន ក៏ត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានពីសកម្មភាពរបស់នាងជាបន្តបន្ទាប់ ខណៈដែលរូបនាងមានភាពស្ងៀមស្ងាត់ និងកម្រចែករំលែករូបថតពីជីវិតប្រចាំថ្ងៃ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ផងដែរ។

ដោយឡែក ថ្មីៗនេះ នៅថ្ងៃទី ១១ ខែកក្កដា តារាសម្តែងស្រីរូបនេះស្រាប់តែបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីបញ្ចេញរូបភាពមួយសន្លឹក ដែលបានថតជាមួយ លោក Yoo Ah In ព្រមទាំងបង្ហាញពីសកម្មភាព លេងឆ្កែ ជាមួយនឹងគ្នា យ៉ាងសប្បាយរីករាយ និងមានភាពស្និទ្ធស្នាល ដូចជាក្រុមគ្រួសារតែមួយ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការពិតជាក់ស្ដែង តារាស្រី Song Hye Kyo និង លោក Yoo Ah In គឺជាមិត្តល្អនឹងគ្នា នៅក្នុងសិល្បៈកម្សាន្តរបស់កូរ៉េ បើទោះបីជាបានឃ្លាតឆ្ងាយពីគ្នា អស់រយៈពេល ៥ ឆ្នាំក៏ដោយ ។ ជាពិសេស អ្នកគាំទ្រជាច្រើន ក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមិត្តភាពដ៏ល្អរបស់ Song Hye Kyo និង Yoo Ah In ព្រមទាំងសង្ឃឹមថា ទំនាក់ទំនងមួយនេះ នឹងនៅតែមានភាពល្អប្រសើរជានិច្ច ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo និង Yoo Ah In
រូបភាពដ៏គួរឲ្យចាប់អារម្មណ៍របស់ Song Hye Kyo និង Yoo Ah In

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]