ភ្នំពេញ៖ តើលោកអ្នកធ្លាប់មានក្ដីសុបិន ចង់ក្លាយជាម្ចាស់អាជីវកម្មបែបហ្រ្វេនឆាយមួយដែរឬទេ? ប៉ុន្តែ មិនដឹងថាគួរចាប់ផ្តើមពីចំណុចណា?
តោះ! មកចាប់ផ្ដើមជាមួយក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក (ហៅកាត់ថា FWD Cambodia) ទាំងអស់គ្នា!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន FWD Cambodia ជឿជាក់ថា ការចាប់ផ្ដើមកសាងអាជីវកម្មមួយអាចជាបញ្ហាប្រឈមសម្រាប់លោកអ្នក ដូច្នេះហើយ បានជាក្រុមហ៊ុន FWD Cambodia មកទីនេះ ដើម្បីជួយលោកអ្នកឲ្យសម្រេចក្ដីសុបិននេះបាន។
កម្មវិធី ELITE Franchise Management Programme ត្រូវបានរចនាឡើងជាពិសេស ក្នុងគោលបំណងជួយបណ្ដុះបណ្ដាល និង អភិវឌ្ឍប្រធានគ្រប់គ្រងអាជីវកម្មនៅក្នុងវិស័យហិរញ្ញវត្ថុ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសម្រេចបាននូវអាជីវកម្មបែបហ្វ្រេនឆាយមួយផ្ទាល់ខ្លួន ព្រមទាំងតំណែងជានាយកគ្រប់គ្រងតំបន់នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតផងដែរ។
កម្មវិធីដ៏អស្ចារ្យនេះ គឺជាផ្នែកមួយនៃមហិច្ជតារបស់ក្រុមហ៊ុន FWD ក្នុងការកសាងឲ្យមានក្រុមទីប្រឹក្សាធានារ៉ាប់រង ដែលទទួលបានជំនឿទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន រួមជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ប្រសិទ្ធភាពខ្ពស់ និង មានសមត្ថភាពក្នុងប្រើប្រាស់ប្រព័ន្ធឌីជីថលដ៏ទំនើបដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើសពីនេះទៀត កម្មវិធីនេះនឹងជួយឲ្យក្រុមហ៊ុន FWD Cambodia បោះជំហានទៅមុខមួយកម្រិតទៀតក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា។
កម្មវិធី ELITE Franchise Management Programme នឹងត្រូវបានរៀបចំបែងចែកជាដំណាក់កាល រួមមាន ការបណ្ដុះបណ្ដាលមូលដ្ឋាន និង ការសិក្សា និងការអភិវឌ្ឍន៍បែប ELITE ព្រមជាមួយនឹងការសិក្សា ចំនួន ៥ថ្ងៃ នៅសាលា INSEAD នៅប្រទេសបារាំង ដែលជាសាលាអភិវឌ្ឍជំនាញធុរៈកិច្ចឈានមុខគេ និងធំជាងគេនៅលើពិភពលោក នៅពេលដែលការធ្វើដំណើរទៅក្រៅប្រទេសអាចធ្វើទៅបានដោយ សុវត្ថិភាព ។ ក្រោយពីការបញ្ចប់កម្មវិធីរយៈពេល ១៨ខែ បេក្ខជននឹងទទួលបានវិញ្ញាបនបត្រជំនាញការគ្រប់គ្រង និងដឹកនាំផ្នែកទីប្រឹក្សាធានារ៉ាប់រង ជាមួយនឹងការបើកសម្ពោធការិយាល័យហ្វ្រេនឆាយផ្ទាល់ខ្លួន ប្រសិនបើពួកគេឡើងតំណែងជានាយកគ្រប់គ្រងតំបន់ (Regional Director)។
លោក ចាន់ រដ្ឋា អគ្គនាយក នៃ ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖
លោក ធន់ វិរៈ នាយកនៃនាយកដ្ឋានផ្នែកលក់ របស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍បន្ថែមថា៖
ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងក្នុងទីផ្សារអាស៊ីនៅឆ្នាំ ២០១៣ ហើយក៏ជាអាជីវកម្មធានារ៉ាប់រងចម្បងរបស់ ក្រុមហ៊ុន វិនិយោគ Pacific Century Group។
ក្រុមហ៊ុន FWD បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនរហូតដល់ទីផ្សារទី១០ហើយក្នុងតំបន់អាស៊ី ដែលរួមមាន៖ ហុងកុង & ម៉ាកាវថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម ជប៉ុន ម៉ាឡេស៊ី និង កម្ពុជា ដោយផ្តល់ជូននូវ សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព សេវាធានារ៉ាប់រងទូទៅ និង អត្ថប្រយោជន៍និយោជិតរួមទាំងផលិតផលធានារ៉ាប់រង Shariah និង Takaful សម្រាប់គ្រួសារ (ផលិតផលធានារ៉ាប់រងពិសេសរបស់ជនជាតិឥស្លាម) ។
ក្រុមហ៊ុន FWD ផ្ដោតលើការបង្កើតឲ្យមាននូវបទពិសោធន៍ថ្មីស្រឡាងជូនអតិថិជន ដោយធ្វើឲ្យដំណើរការផ្តល់សេវាធានារ៉ាប់រងមានភាពសាមញ្ញ រហ័សជាងមុន ព្រមជាមួយនឹងការបង្កើតនូវផលិតផលដែលស្រូលយល់ ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថលទំនើប។ តាមរយៈវិធីសាស្ត្រដែល ដឹកនាំដោយអតិថិជននេះ ក្រុមហ៊ុន FWD មានគោលបំណងក្លាយជា ក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ី ដោយការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.fwd.com
ទស្សនាវីដេអូខាងក្រោម ឬចុចតាមតំណរនេះ https://fb.watch/v/1NsIobsys/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]