សហរដ្ឋអាមេរិក ៖ ជាធម្មតាទៅហើយ ដែលឧបករណ៍លេងកម្សាន្ត ប្រើបណ្តាញអគ្គិសនីមួយចំនួនតូច តែងជួបបញ្ហាបច្ចេកទេស ដែលធ្វើឲ្យម៉ាស៊ីនមានដំណើរការ ខុសប្លែកពីសព្វដង មិនតែប៉ុណ្ណោះ រាល់ឧបករណ៍ល្បែងកម្សាន្ត ទាំងនោះ ប្រសិនបើ មានបញ្ហាហើយ អ្នកដំណើរទាំងអស់អាចនឹងមាន គ្រោះថ្នាក់ចែដន្យណាមួយភ្លាមៗ។

ជាក់ស្តែង ថ្មីៗនេះ ក្នុងទីក្រុង Traverse រដ្ឋ Michigan របស់សហរដ្ឋអាមេរិក បានធ្វើឲ្យ បណ្តាអ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក សម្តែងការរន្ធត់ចិត្តជាខ្លាំង ក្រោយវីដេអូមួយថតជាប់ ល្បែងកម្សាន្តកន្ត្រកហោះល្បឿនលឿនមួយ កំពុងដំណើរសុទ្ធៗ ស្រាប់តែបះជើងទម្រ ធ្វើឲ្យ អ្នកទស្សនា និងអ្នកដំណើរលើនោះ ភ័យបុកពោះខ្លាំងណាស់ តែដោយសារ កន្ត្រកនោះ នៅមានទំហំសមរម្យទើប អ្នកកំពុងទស្សនាជុំវិញនោះ អាចជួយសង្គ្រោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឃើញ មានបញ្ហានេះកើតឡើង អ្នកទស្សនានៅទីនោះ បាននាំគ្នារត់ទៅទប់ជើងទម្រនោះ ទើបអាចធ្វើឲ្យ ម៉ាស៊ីននោះ ត្រលប់មកដូចដើមវិញ ធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ពេញចិត្តនឹងអំពើនេះខ្លាំងណាស់។

សាកស្រមៃទៅមើល ថាប្រសិនបើ អ្នកទស្សនានៅខាងក្រោមទាំងនោះ មិនបានរួមកម្លាំងគ្នា ទប់ជើងទម្រ តើជីវិតអ្នកដំណើរលើឧបករណ៍កម្សាន្តនោះ នឹងត្រូវជាយ៉ាងណា?

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]