បរទេស៖ ជាការពិតណាស់ ពាក្យចចាមអារាមណាត់ជួបរវាង ណាត់ជួបរវាង Rihanna និង A$AP Rocky  បានកើតឡើងតាំងពីខែមករាឆ្នាំ ២០២០ នៅពេលដែលតារាចម្រៀងម្ចាស់បទ «Diamond»បានបែកបាក់ជាមួយមហាសេដ្ឋី Hassan Jameel បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ។

ទន្ទឹមនឹងនោះដែរ នៅខែកក្កដាឆ្នាំ ២០២០ Rihanna បានណែនាំ A$AP Rocky ក្នុងយុទ្ធនាការ Fenty Skin របស់នាងហើយអ្នកទាំងពីរបានសម្ភាសន៍រួមគ្នាជាច្រើន។ មិនតែប៉ុណ្ណោះ កាលពីមុន A$AP បានចែករំលែកជាមួយ GQ អំពីទំនាក់ទំនងរបស់ពួកគេនៅក្នុងបទសម្ភាសន៍មួយនៅក្នុងខែឧសភាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ People បានរាយការណ៍នៅរសៀលថ្ងៃទី ១០ ខែកក្កដានេះថា Rihanna និង A$AP Rocky (ឈ្មោះពិត Rakim Athelaston Mayers) បានបង្ហាញខ្លួនរួមគ្នានៅទីក្រុងញូវយ៉កដើម្បីត្រៀមថតខ្សែភាពយន្តថ្មីមួយ។ ដោយ នៅក្នុងរូបថតដែលអ្នកកាសែតថតបានអ្នកទាំងពីរកំពុងកាន់ដៃគ្នាពេលកំពុងដើរ អ្នកទាំងពីរក៏បានផ្លាស់ប្តូរកាយវិការគួរឱ្យស្រឡាញ់ជាច្រើនហើយទាំងរីករាយមើលទៅពិតជាមានក្តីសុខជាខ្លាំង។

ក្នុងនោះផងដែរ នៅពេលត្រូវបានគេសួរអំពីទំនាក់ទំនងរបស់លោក ជាមួយ Rihanna លោក A$AP បានចែករំលែកថាលោកសប្បាយចិត្តថែមទាំងហៅ  Rihanna ថា៖

សារ A$AP

មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានសារភាពថា Rihanna បានផ្លាស់ប្តូរជីវិតរបស់លោកទាំងស្រុង៕

សូមទសស

Rihanna 
 Rihanna និង A$AP Rocky
 Rihanna និង A$AP Rocky
Rihanna និង A$AP Rocky 

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]