រាជធានីភ្នំពេញ៖ មហាជាច្រើន បានមានមន្ទិលឆ្ងល់ ក្រោយពីតារាកំប្លែងមាឌតូចល្អិត នាយក្រិន បន្តបាត់វត្តមាននៅក្នុងការសម្តែង ខណៈដែលតារាផ្សេងទៀត មានទីហាងឆេងទីផ្សារឡើងវិញ។
តាមប្រភពព័ត៍មានមួយបានឱ្យដឹងថា នាយក្រិន នៅតែមិនមានឱកាសសម្តែងជាថ្មីឡើងវិញ ក្រោយពីលោកបានវេចបង្វិចចាកចេញពីភ្នំពេញ មករស់នៅឯស្រុកកំណើត នាខេត្តបាត់ដំបង។ ចាប់ពីពេលនោះមក តារាកំប្លែងរូបនេះ បានអវត្តមានក្នុងការសម្តែងដើម្បីបន្តអាជីពជាតារាកំប្លែងរបស់ខ្លួន ខណៈដែលស្ថានភាពនៃការរស់នៅរបស់លោក ពុំមានអ្នកបានទទួលដំណឹងនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងបញ្ហានេះដែរ តារាកំប្លែងចាស់វស្សា លោក ជួង ជី ហៅកុយ បានបញ្ជាក់ថា ក្នុងកម្មវីធីសំណើចចុងសប្តាហ៍ ពិតជាមានតារាកំប្លែងច្រើន តែមិនមានវត្តមាន នាយក្រិន ចូលរួមសម្តែងនោះឡើយ ដោយលោកបន្ថែមថា នាយក្រិន អវត្តមានព្រោះតែរូបរូបគេមានជំងឺ និងរស់នៅឆ្ងាយពីភ្នំពេញ។ ហើយ នាយក្រិន នៅបាត់ដំបង ហេតុនេះទើបគាត់ពិបាកធ្វើដំណើរផង និង មិនមានផ្ទះនៅភ្នំពេញនោះទេ។
នាយកុយ បានឱ្យដឹងទៀតថា ស្ថានភាពបច្ចុប្បន្នរបស់នាយក្រិន លោកមិនសូវដឹងច្បាស់ពីការរស់នៅរបស់នាយក្រិនឡើយ តែលោកដឹងថា អាការៈជំងឺរបស់នាយក្រិន ហាក់មានភាពគ្រាន់បើខ្លះៗហើយ។ ទោះបីជាបានធូរស្រាលពីជំងឺក្តី នាយកុយជឿថា នាយក្រិន ក៏នឹងពិបាករកការងារធ្វើដើម្បីចិញ្ចឹមជីវិតដូចអាជីពសិល្បៈណាស់ ដោយសារនាយមានមាឌតូចខុសខ្នាតពីមនុស្សដទៃ។
គួររំលឹកផងដែរថា ក្រោយពីជួបរឿងរ៉ាវប្រពន្ធនាយក្រិន មានសហាយស្មន់ រហូតឈានដល់ការលែងលះ តារាកំប្លែងរូបនេះ បានចាកចេញពីភ្នំពេញ ទៅរស់នៅស្រុកកំណើត នៅខេត្តបាត់ដំបង រហូតដល់ពេលបច្ចុប្បន្ននេះ។ នៅស្រុកកំណើត នាយក្រុន ក៏បានរកស៊ីប្រកបរបរអ្វីធំដុំឡើយ ដោយសារតែលោកត្រូវរកលុយមើលជំងឺ ដែលធ្វើឱ្យជីវភាពរស់នៅកាន់តែលំបាកដុនដាប ស្របពេលដែលលោកត្រូវទទួលបន្ទុកមើលថែចិញ្ចឹមកូន៣នាក់ ទៀតនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]