កម្សាន្ត៖ ជាការពិតណាស់ មានមនុស្សជាច្រើននាក់ ដែលមានមុខមាត់ស្រដៀងគ្នា ធ្វើឲ្យអ្នកដែលបានឃើញហើយសឹងតែច្រឡំជាមនុស្សតែមួយ មិនថាពួកគេមានជាតិសាសន៍តែមួយ ឬ ជាតិសាសន៍ផ្សេងគ្នានោះទេ។
ដោយឡែក សម្រាប់តារាល្បីៗនៅក្នុងសិល្បៈកម្សាន្តមួយចំនួន ក៏មានមុខមាត់ស្រដៀងគ្នាទៅនឹងអ្នកដទៃទៀត ដែលជាហេតុធ្វើឲ្យមានលើកឡើងពីការប្រៀបធៀបគ្នាជាញឹកញាប់ពីអ្នកគាំទ្រជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាល្បីៗជនជាតិឥណ្ឌាប៉ុន្មានរូបនេះ ក៏សុទ្ធតែត្រូវបានបណ្ដាអ្នកទស្សនាជាច្រើន លើកឡើងពីមុខមាត់ដែលមើលទៅស្រដៀងគ្នាខ្លាំងទៅនឹង តារាហូលីវូដល្បីៗ ក៏ដូចជាធ្វើឲ្យពួកគេរឹតតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ផងដែរ៕
បើចង់ជ្រាបច្បាស់ថាជាតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
១. តារាឥណ្ឌា Esha Gupta និង តារាហូលីវូដ Angelina Jolie ដែលអ្នកទាំងពីរត្រូវបានទស្សនិកជាច្រើន លើកឡើងថា មានមុខមាត់ស្រដៀងគ្នា ត្រង់កន្លែង ភ្នែក ច្រមុះ និង បបូរមាត់។
២. តារាស្រី Katrina Kaif និង តារាហូលីវូដ Lana Del Rey ក្នុងពេលដែលអ្នកទាំងពីរមានចំណុចស្រដៀងគ្នា ត្រង់ ភ្នែក និង បបូរមាត់។
៣. តារាឥណ្ឌា Karisma Kapoor និង តារាស្រី Vanessa Kirby និង ក្នុងនោះដែរ ឃើញថា ទម្រង់មាត់ របស់អ្នកទាំងពីរ គឺមានភាពស្រដៀងគ្នា ។
៤. តារាឥណ្ឌា លោក Hrithik Roshan និង តារាហូលីវូដ លោក Bradley Cooper ដែលតារាប្រុសទាំងពីររូបនេះ មានភាពស្រដៀងគ្នាជាច្រើនកន្លែងដូចជា ពណ៌ភ្នែក ច្រមុះ ធ្មេញ និង ស្ទាយ៍សក់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]