បរទេស៖ តាមសារព័ត៌មាន បានចុះផ្សាយមកថា តារារ៉េប Cardi B បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម  ដ៏ប្រណីត ស្ទាយ៍បែបក្លាស៊ីដើម្បីអបអរថ្ងៃកំណើតកូនស្រីសណព្វចិត្ត អាយុ ៣ ឆ្នាំរបស់នាង ជាមួយមិត្តប្រុសរបស់​តារារ៉េប offset

តួយ៉ាង បន្ទាប់ពីពិធីជប់លៀងដ៏ធំ នៃខួបកំណើតក្មេងស្រី Kulture បានកន្លងផុត អ្នកចូលរួមនៅខាងក្នុងបានមានភាពស្រឡាំងកាំងផងដែរ ដែលការរៀបចំ បានប្រែក្លាយជាក្លឹបភ្លើងពណ៌យ៉ាងរំភើប ដោយអ្នកនៅក្នុងពិធីជប់លៀងនោះ បានចូលរួមរាំយ៉ាងសប្បាយ ក៏ដូចជាផឹកស៊ីឡើងមហាឡារិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ រឿងដែលធ្វើឱ្យមនុស្សភ្ញាក់ផ្អើលបំផុត ជាពិសេសនោះមហាជន ដែលមានវត្តមានក្នុងកម្មវិធីនេះ នោះគឺអ្នកម្តាយដែលមានផ្ទៃពោះ Cardi B តែម្តង ដែលគេបានមើលឃើញថា ទោះបីជានាងមានពោះធំក៏ដោយ ក៏នៅតែុមានភាពសប្បាយក្នុងការរាំរែក ក្នុងថ្ងៃពិសេសរបស់កូនស្រី ពោលគឺថា ពោះរបស់នាងកាន់តែធំ តែមិនញញើតឡើយ ក្នុងការរាំចាក់ក្បាច់នោះ អាចនិយាយបានថា នាងព្រលែងចង្កេះ មួយទំហឹងតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Cardi B
Cardi B និងមិត្តប្រុស រួមទាំងកូនស្រី
ardi B និងមិត្តប្រុស 
Cardi B និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]