តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរច្បាស់ណាស់ ពិតជាបានជ្រាបអំពីព្រះសមត្ថភាពរបស់ព្រះនាងតូចនរោត្តម ជេនណា ដែលមិនត្រឹមតែមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជាតិបានពិរោះតែមួយមុខទេ តែថែមទាំងអាចបកស្រាយបទចំរៀងជាច្រើនភាសាដូចជា ថៃ អង់គ្លេស បារាំង និងចិនបានយ៉ាងពីរោះ ប្រកបដោយព្រះសូរសៀងស្រទន់ និងគួរឲ្យចង់ស្តាប់ថែមទៀតផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលព្រះនាង ជេនណា ទ្រង់បកស្រាយឡើងវិញ(Cover)នូវចម្រៀងជាភាសាថៃមួយបទមានចំណងជើងថា (ช้ำคือเรา) ឬជាខេមរភាសាគឺ បទ ស្នាមជាំគឺយើង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រព្រះនាងតាំងតែពីនៅក្នុងប្រទេសរហូតធ្លាយ ដល់ YouTuber ដ៏ល្បីរបស់ថៃ យកមកធ្វើការ Reaction ព្រមទាំងលើកសរសើរមិនដាច់ពីព្រះរាជសមត្ថភាពក្នុងការបកស្រាយបទចម្រៀងជាភាសាថៃបានយ៉ាងពីរោះ រណ្តំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា គិតត្រឹមឆ្នាំនេះថ្វីត្បិតតែព្រះនាងតូច ជេនណា ទើបតែមានព្រះជន្ម ៩ ព្រះវស្សាក៏ពិតមែន ក៏ប៉ុន្តែព្រះនាងបាននិងកំពុងទទួលការគាំទ្រនិងប្រជាប្រិយភាពយ៉ាងភ្លូកទឹក ភ្លូកដី ពីសំណាក់មហាជននិងហ្វេនៗដែលជាអ្នកគាំទ្រព្រះនាងផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ថែមទៀតនោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា÷

ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
វីដេអូ Reaction

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]