រាជធានីភ្នំពេញ៖ ឈើប្រមាណ ១.៣៤ ម៉ែត្រគូប ដែលក្រសួងបរិស្ថានរឹបអូសបាន កំពុងតែត្រូវបានយកទៅកែច្នៃធ្វើមឈូស សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
ក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មិនមែនបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែជាការពិត! ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋស្លាប់ដោយអណោចអធមឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារម្ឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។
ទន្ទឹមនឹងនោះ ឯកឧត្តម បានក្រើនរំលឹកថា ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានចុះពិនិត្យផ្ទាល់នូវការផលិតក្តាមឈូស ដោយក្រុមមន្ត្រីមន្ទីរបរិស្ថាន ខេត្តកំពត នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។
ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមការពារខ្លួនពីការឆ្លងនៃវីរុសកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]