ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់ការអភិវឌ្ឍនៅក្នុងការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រុមហ៊ុនក៏បានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ។ 

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី០៩​ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន អ៊ីដតខូ គ្រុប ("edotco") ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ មានកិត្តិយសជាខ្លាំងដែលទើបតែទទួលបាន «ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ» សម្រាប់ឆ្នាំ ២០២១ នេះ ពី ស្ថាប័ន Frost & Sullivan ពោលគឺ ទទួលបានពានរង្វាន់ ​៥ឆ្នាំជាប់ៗគ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ក្រុមហ៊ុន អ៊ីដតខូ គ្រុប ("edotco")

ទន្ទឹមនឹងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ក្រុមហ៊ុនក៏បានប្រកាសផងដែរថា ខ្លួនបានទទួលជោគជ័យដែលទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកនេះបើយោងតាមការឲ្យដឹងរបស់ TowerXchange

លោក Adlan Tajudin នាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា៖

  លោក Adlan Tajudin

លោកបន្ថែមថា៖

  លោក Adlan Tajudin
ពានរង្វាន់ Best Practices 

ទោះជាប្រឈមនឹងស្ថានភាពនៃជំងឺរាតត្បាតជាសកលនេះក្តី កាលពី២០២០កន្លងទៅ ក្រុមហ៊ុន អ៊ីដតខូ បានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជននៅទូទាំងតំបន់ ដោយបានដាក់ពង្រាយនូវការច្នៃប្រឌិត ប្រកបដោយនិរន្តរភាព និងការផ្តល់ថាមពលកើតឡើងវិញ ក៏ដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូឆ្ពោះទៅរកការអភិវឌ្ឍដោយភាពឆ្លាតវៃ ​ និងបច្ចេកវិទ្យាចុងក្រោយក្នុងបណ្តាប្រទេសក្នុងសកលលោក។ អ៊ីដតខូ ក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនបានចំនួន ៥៨% ក្នុងមួយកន្លែង ខណៈដែលកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអនុវត្តផ្សេងៗទៀតនៅទូទាំងតំបន់។

ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួនបានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ ជាមួយការកាន់កាប់នូវបង្គោលអង់តែនសរុបចំនួន ៣៤,១០០។

លោកបានបន្តថា៖

  លោក Adlan Tajudin

ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ជាពានរង្វាន់ដែលទទួលស្គាល់ចំពោះបណ្តា      ក្រុមហ៊ុនដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍នៅឆ្នាំ ២០២០ ។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារជាក់ស្តែងដែលរួមមាន កំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផលថ្មីៗ យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម៕

អំពីក្រុមហ៊ុន edotco Group

ក្រុមហ៊ុន អ៊ីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អ៊ីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

ព័ត៌មានបន្ថែមនានាសូមទាក់ទង៖
Annushia Balavijendran

edotco Group Corporate Communications

Tel: +60197553227

E-mail: [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]