ជំងឺមហារីកស្បែកប្រភេទMelanomas ជាទូទៅវិវត្តនៅត្រង់ផ្នែកនៃរាងកាយដែលបានប៉ះពាល់ខ្លាំងទៅនឹងពន្លឺព្រះអាទិត្យ ដូចជាទ្រូង មុខ ខ្នង ជើង ត្រចៀក និងដៃ។ ប៉ុន្តែគ្នាយើងធ្លាប់ដឹងទេថា ជំងឺមហារីកស្បែកប្រភេទនេះ ក៏អាចកើតមាននៅក្រោមក្រចកដែរ? ទោះបីនេះជាករណីកម្រ តែវាក៏មានប្រហែល២ភាគរយក្នុងចំណោមអ្នកកើតមហារីកស្បែកនេះ។
Melanoma ជាប្រភេទជំងឺ មហារីកស្បែកមួយប្រភេទដែលមានសភាពគ្រោះថ្នាក់ កើតក្នុងកោសិកាផលិតជាតិមេឡានីន ដែលជាធាតុផ្ដល់ពណ៌ទៅដល់ស្បែក។ មូលហេតុបង្កជំងឺមហារីកប្រភេទនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែការប៉ះពាល់ទៅនឹងកាំរស្មីព្រះអាទិត្យច្រើន បង្កើនហានិភ័យកើតជំងឺមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រោគសញ្ញា
ជំងឺមហារីកស្បែកក្រោមក្រចក ភាគច្រើនកើតលើក្រចកដៃ ច្រើនជាងក្រចកជើង និងអាចធ្វើរោគវិនិច្ឆ័យឃើញច្រើននៅមេដៃ និងមេជើង។
មហារីកស្បែកនៅក្រោមក្រចក ជាធម្មតាមានលេចចេញពណ៌ត្នោត ឬខ្មៅនៅក្រោមក្រចក។ ជាទូទៅ ដុំខ្មៅនេះនឹងរាលដាលបន្តិចម្ដងៗ និងមានទំហំកាន់តែធំ ដែលអាចធំជាង៣មិល្លីម៉ែត្រ។ ខុសពីការឆ្លងរោគ ឬរងរបួសនៅក្រចក មហារីកស្បែកក្រោមក្រចក ជាទូទៅនឹងមានផលប៉ះពាល់លើក្រចកម្ដងមួយៗ។
រោគសញ្ញាផ្សេងទៀតមានដូចជា៖
- ក្រចករបើកចេញពីសាច់
- ក្រចកស្រួយ និងងាយបាក់
- មានសភាពហើមនៅក្រោមក្រចក
- ស្បែកនៅក្បែរក្រចកចាប់ផ្ដើមឡើងខ្មៅ
ក្នុងករណីសង្ស័យថាក្រចកមានបញ្ហាដែលយើងមិនអាចកំណត់ថាជារបួស ឬក៏ឆ្លងរោគ គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ។ អ្នកដែលប្រឈមនឹងជំងឺនេះជាទូទៅគឺមនុស្សមានវ័យលើសពី៥០ឆ្នាំ និងអ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីកស្បែក ជាដើម។
២. វិធីការពារ
ដោយសារតែមូលហេតុបង្កជំងឺមហារីកស្បែកក្រោមក្រចកនេះមិនទាន់ដឹងច្បាស់លាស់ មានន័យថាអ្នកជំងឺមិនអាចដាក់ចេញវិធានការជាក់លាក់ដើម្បីការពារនោះទេ។ យ៉ាងណា ព្រោះតែជំងឺនេះអាចកើតចេញពីរបួសលើក្រចកដៃ និងក្រចកជើង គ្នាយើងគួរតែប្រើស្រោមដៃការពារដៃពេលធ្វើការងារធ្ងន់ និងពាក់ឧបករណ៍ការពារក្រចកជើងពេលយើងលេងកីឡា។
ការរកឃើញជំងឺនេះបានលឿន គឺជារឿងសំខាន់ក្នុងការព្យាបាលជំងឺមហារីកស្បែកក្រោមក្រចកនេះ។ ដូចនេះហើយ យើងគួរពិគ្រោះជាមួយគ្រូពេទ្យពេលឃើញការប្រែប្រួលកើតមានលើក្រចក ដែលគួរឲ្យបារម្ភ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]