រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសន្និសីទកាសែត ថ្ងៃទី ១២ កក្កដា ២០២១ ថ្មីៗនេះ បើយោងតាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ សពស្លាប់ដោយសារកូវីដ១៩ ត្រូវបាន អាជ្ញាធរគ្រប់គ្រងបានហើយ ខណៈពេល អាជ្ញាធរគ្រោង ឲ្យគ្រួសារសពស្លាប់ព្រោះកូវីដ អាចយកសពទៅ បូជា ឫ បញ្ចុះ តែត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងលើទីតាំង ដែលត្រូវបានអនុញ្ញាត តែប៉ុណ្ណោះ។
ជាមួយគ្នានេះ រូបលោកបញ្ជាក់ថា ឥលូវនេះ នៅសល់សពដាក់ក្នុងទូរក្លាសេស្សប្រមាណ ៥០ ដែលនេះជា តួលេខប្រសើរ ដោយសប្តាហ៍មុន មានដល់ទៅ ១០០សាកសព ឯណោះ ទន្ទឹមនឹងនេះ រូបលោក បានបន្តថា វត្តនៅក្នុងរាជធានីភ្នំពេញ ដែលបានកំពុង បូជាសពកើតកូវីដនេះ មានចំនួន៣ ក្នុងនោះគឺ វត្តទឹកថ្លា វត្តឫស្ស៊ីសាញ់ និងវត្តមួយទៀតនៅខណ្ឌព្រែកព្នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ រូបលោក បានគូសបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ និងធ្វើការជម្រាបជូន នៃការបញ្ចុះសព ខណៈពេលនេះ ក្រសួងសុខាភិបាល សរសេរបានលក្ខខណ្ឌខ្លះៗរួចទៅហើយ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា ចំពោះសំណើរនេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចរាល់ហើយ តែគ្រួសារសពត្រូវ អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការរីករាលដាលឆ្លងបន្ថែម៕
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]