ភ្នំពេញ៖ តារាសម្ដែងស្រីស៊ិចស៊ី អូនផ្កាយ បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ទិសទីតែម្ដង។ ដោយមួុរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត និងថតសម្អាងការជាដើម។ ម្យ៉ាងតារាស្រីរាុបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតផងនោះ ទើបធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើរូបនាងខ្លាំងយ៉ាងដូច្នេះ។

ជាមួយគ្នានេះដែរ កាលពីយប់មិញនេះ អូនផ្កាយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន មានការព្រួយបារម្ភលើសុខទុក្ខ និងពីសុវត្ថិភាពនាងជាខ្លាំង ខណៈតារារូបនេះបានបង្ហោះវីដេអូ និយាយទាំងភ័យតក់ស្លុតយ៉ាងដូច្នេះ។ ក្នុងនោះដែរ កាលពីយប់មិញ តារារូបនេះបានបើកឡានជ្រុលចង្កួតស្របពេលផ្លូវរអិលផងនោះ ធ្វើឲ្យរថយន្តរបស់នាងជិតធ្លាក់ចូលទៅក្នុងជ្រោះទៀតផង។ តែយ៉ាងណា តារាស្រីរូបនេះពិតជាសំណាងដែងនាងអាចចាប់ហ្រ្វាំងឡានទាន់ ទើបមិនមានរឿងធ្ងន់ធ្ងរកើតឡើងយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ទន្ទឹមនឹងជ្រុលចង្កួតរថយន្តជិតធ្លាក់ចូលជ្រោះ ក៏មានបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ ជួយនាងរុញរថយន្ត ទើបធ្វើឲ្យនាងផុតពីគ្រោះថ្នាក់បែបនេះ។ លើសពីនេះទៅ ក្រោយឃើញបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តល្អ ជួយរុញឡាននាងរួច តារារូបនេះបានសរសេរសារអរគុណយ៉ាងដូច្នេះថា៖

សម្ដី អូនផ្កាយ

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
ទិដ្ឋភាពកន្លែង អូនផ្កាយ ជិះឡានជិតធ្លាក់ចូលជ្រោះ
ទិដ្ឋភាពកន្លែង អូនផ្កាយ ជិះឡានជិតធ្លាក់ចូលជ្រោះ
វីដេអូ អូនផ្កាយ
វីដេអូ អូនផ្កាយ
វីដេអូ អូនផ្កាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]