បរទេស៖ ជាការពិតណាស់ តារាសម្តែង Rebel Wilson បានស្រកទម្ងន់ម្តងបន្តិចៗ ហើយបន្ទាប់ពី ១ឆ្នាំ ទីបំផុតនាងស្រកទំងន់បាន ២៧ គីឡូក្រាមដែលជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ការខិតខំប្រឹងប្រែងរបស់តារាស្រីអាយុ ៤១ ឆ្នាំរូបនេះ។ ដោយឡែក ប្រភពមិនបានបញ្ជាក់ពីវិធីសម្រកទម្ងន់របស់ Rebel Wilson ច្បាស់នោះទេ។
យ៉ាងណាមិញ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះគឺថា Rebel Wilson នៅតែរក្សាស្បែកសរលោងនិងរស់រវើកដដែល រហូតដល់ទស្សនិកជនមានការភ្ញាក់ផ្អើលនៅពេលបានឃើញស្បែករលោងរបស់តារាសម្តែងរូបនេះ ព្រោះបន្ទាប់ពីស្រកទំងន់ច្រើនវាជាការលំបាកសម្រាប់ស្បែកក្នុងការជាសះស្បើយស្នាមជ្រីវជ្រួញនិងយារធ្លាក់ផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះតារាសម្តែង Pitch Perfect បានចែករំលែកនូវរូបថតជាច្រើនសន្លឹកដែលស្លៀកសំពត់បែបយុវវ័យបង្ហាញពីសម្រស់ស្រស់ស្រាយរបស់នាងបន្ទាប់ពីស្រកទម្ងន់។ដោយ ពេលនេះនាងអាចបង្ហាញសម្រស់ដោយភាពជឿជាក់នៅពេលមុខនិងដងខ្លួនរបស់នាងបានផ្លាស់ប្តូរទាំងស្រុង។
គួរបញ្ជាក់ផងដែរថា Rebel ត្រូវបានគេសរសើរថាមើលទៅក្មេងជាងវ័យមួយទសវត្សរ៍ ដោយរូបរាងផ្ទៃមុខកាន់តែច្បាស់ស្រស់ស្អាតនិងមានភាពទាក់ទាញជាងពេលដែលនាងមានលើសទំងន់៕
សូមទស្សនារូបភាជឲពខាងក្រោម៖
ប្រភព៖kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]