កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជាក់ថាមានករណ៏ស្លាប់ដោយសារជំងឺ កូវីដ-១៩ ចំនួន ០២ នាក់ ដូចខាងក្រោម៖

១. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថា ស្ត្រីជនជាតិខ្មែរ ឈ្មោះ តង ឈួ អាយុ ៧៤ឆ្នាំ រស់នៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០ នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ជាមួយស្ថាន ភាពហត់ដង្ហក់ខ្លាំង ដោយអាការរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ និងមានការហត់ដង្ហក់ខ្លាំងដែលតម្រូវ ឲ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះតាមបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើម ផង នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០ នាទី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ លី អ៊ុន អាយុ ៧៥ឆ្នាំ រស់នៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានទទួល មរណភាព នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៣០ នាទី នៅលំនៅឋានរបស់ខ្លួន ក្រោយមកក្រុមគ្រូពេទ្យបានធ្វើតេស្តសាកសព ដោយប្រើឧបករណ៍តេស្តរហ័ស (RAPID TEST) ទទួលលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ៕

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]