ខេត្តបន្ទាយមានជ័យ៖ ជំងឺកូវីដ១៩ បាននឹងកំពុងវាយប្រហារប្រទេសកម្ពុជា នៅទូទាំងប្រទេស២៥ ខេត្តក្រុង ហើយមើលទៅហាក់ដូចជាស្រាកស្រាន្តឡើយ។
ក្នុងនោះ គេសង្កេតឃើញមានក្រុមគ្រូពេទ្យអាវសជួរមុខ បានខិតខំប្រឹងក្នុងការប្រយុទ្ធប្រឆាំងស្ត្រីមើលមិនឃើញនេះ ដោយពួកគាត់លះបង់ពេលវេលាសប្បាយរីករាយសេចក្តីសុខផ្ទាល់ខ្លួនជាមួយគ្រួសារ មកជួយប្រទេសជាតិ ដែលកំពុងមានទុក្ខនៅក្នុងគ្រាដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រៅពីក្រុមគ្រូពេទ្យ គេក៏សង្កេតឃើញមាន ក្រុមបងប្អូនទាហាន ដែលជាកម្លាំងដ៏ធំមួយផងដែរ ក្នុងការប្រឈមមុខជាមួយវីរុសកំណាចកូវីដ១៩ នៅជួរក្រោយនៃសរភូមិ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
យោងតាមរូបភាពប៉ុន្មានសន្លឹក ត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា ដែលក្រុមទាហាន កងពលតូចថ្មើរជើងលេខ៥១ បានជួយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាកាយសម្បទាន ជនពិការ ដែលអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ឃើញរូបនេះហើយពិតជាគួរឱ្យអាណិតសរសើរទឹកចិត្ត បងៗយោធា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមជួយទុក្ខធុរៈប្រជាជន ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងកូវីដ១៩ នៅក្នុងសហគមន៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]