ទម្លាប់មួយចំនួន ដូចជាការហាត់ប្រាណជាទៀងទាត់ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ក៏ដូចជាឈប់ជក់បារី សុទ្ធតែជួយឲ្យបេះដូងមានសុខភាពល្អ។ ផ្ទុយទៅវិញ សកម្មភាពមួយចំនួនទៀត បែរជាធ្វើឲ្យសុខភាពបេះដូងរបស់យើងកាន់តែយ៉ាប់យ៉ឺនទៅវិញ។ យ៉ាងណាមិញ ប្រសិនបើគ្នាយើងមិនចង់ប្រឈមនឹងបញ្ហាបេះដូងនៅពេលអនាគតទេនោះ ចូរជៀសវាងទម្លាប់មិនល្អទាំង៥នេះ។
១. ខឹងច្រើន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងខឹង ប្រព័ន្ធសរសៃប្រសាទរបស់យើងមានសកម្មភាពជ្រុល ហើយរាងកាយនឹងបញ្ចេញអ័រម៉ូនដែលនាំឲ្យសម្ពាធឈាម និងចង្វាក់បេះដូងកើនឡើង ព្រមទាំងបន្ថែមស្រ្តេសនៅលើប្រព័ន្ធសរសៃឈាមបេះដូង។ លើសពីនេះ អ័រម៉ូនស្រ្តេសដូចជាCortisol អាចបណ្ដាលឲ្យមានការចាល់ទឹក (ដោយបង្កឲ្យមានសម្ពាធឈាមខ្ពស់ និងបង្កើនជាហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃជាតិខួរក្បាល) ប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងគុណភាពដំណេក ដែលកត្តាទាំងនេះសុទ្ធតែជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូង។
ជាងនេះទៅទៀត ការខឹងច្រើនក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ និងអាចបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តថែមទៀតផង។
២. ហាត់ប្រាណច្រើនជ្រុល
ខណៈដែលលំហាត់ប្រាណមានសារសំខាន់ចំពោះសុខភាពបេះដូង ប៉ុន្តែការហាត់ប្រាណច្រើនជ្រុលអាចប៉ះពាល់ដល់សុខភាពបេះដូងទៅវិញ។ ពិតណាស់ ការហាត់ប្រាណហួសកម្រិតអាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូន ភាពស៊ាំ និងការធ្វើមេតាប៉ូលីសចុះខ្សោយ ព្រមទាំងបង្កើនស្រ្តេសប្រព័ន្ធសរសៃឈាមបេះដូង។
៣. មិនប្រើប្រាស់អំបោះទាក់ធ្មេញ
ការមិនប្រើប្រាស់អំបោះទាក់ធ្មេញជាប្រចាំ អាចបណ្ដាលឲ្យរលាក និងឆ្លងមេរោគអញ្ចាញធ្មេញ។ ពិតណាស់ អ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរមានឱកាសខ្ពស់ក្នុងការវិវត្តន៍ទៅជាសម្ពាធឈាមខ្ពស់ និងបង្កើនហានិភ័យនៃបញ្ហាសរសៃឈាមបេះដូង។ ជាទូទៅ ការប្រើអំបោះទាក់ធ្មេញជាប្រចាំអាចកាត់បន្ថយជំងឺផ្លូវដង្ហើម ធ្វើឲ្យខ្យល់ដង្ហើមមានសុខភាពល្អ និងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។
៤. គេងច្រើនជ្រុល
ពិតណាស់ ការគេងមានសារសំខាន់ណាស់ចំពោះសុខភាពទាំងមូល ប៉ុន្តែប្រសិនបើយើងគេងច្រើនជ្រុល វាអាចប៉ះពាល់ដល់សុខភាពបេះដូង។ ជាទូទៅ នៅពេលដែលយើងគេងច្រើនជ្រុល យើងនឹងមានពេលវេលាកាន់តែតិចនៅក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ ដែលកត្តានេះអាចរួមចំណែកដល់ការធាត់ជ្រុល សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទ២ ហើយវាសុទ្ធតែជាប់ពាក់ព័ន្ធនឹងការវិវត្តនៃជំងឺបេះដូង។
៥. មិនចូលរួមក្នុងសង្គម
ភាពឯកោក៏អាចជះឥទ្ធិពលដល់សុខភាពបេះដូងរបស់យើងដូចគ្នា។ អ្នកដែលមិនមានទំនាក់ទំនងក្នុងសង្គមមានហានិភ័យខ្ពស់នៃការកើតមានអាការៈថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត ដែលបណ្ដាលឲ្យកើតមានទម្លាប់មិនល្អផ្សេងៗដូចជាគេងច្រើនជ្រុល ជក់បារី របបអាហារមិនល្អ និងកង្វះលំហាត់ប្រាណជាដើម ដែលទម្លាប់ទាំងនេះអាចបង្កជាផលប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]