ថៃ៖ គឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រជាច្រើន បន្ទាប់ពីបានជ្រាបថា តារាសម្ដែង និងជាតារាកំប្លែង លោក KooTee បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើការ Live វីដេអូ រៀបរាប់ទាំងទឹកភ្នែក បង្ហាញពីការជាសះស្បើយព្រមទាំងបានត្រឡប់មកលំនៅដ្ឋានវិញ ជាពិសេស លោកក៏បានថ្លែងអំណរគុណ រាល់ការលើកទឹកចិត្ត ដែលមិត្តៗ ព្រមទាំងហ្វេនៗជាច្រើន បានផ្តល់មកលើរូបលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនពេលបញ្ចប់ KooTee ក៏បានផ្ដាំផ្ញើទៅអ្នករាល់គ្នា កុំមានការធ្វេសប្រហែស និងធ្វើការថែរក្សាការពារខ្លួនឲ្យបានល្អ ដើម្បីជៀសផុតពីការឆ្លងរោគរាតត្បាតដ៏កាចសាហាវមួយនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]