ថៃ៖ ជារឿងដ៏សែនភ្ញាក់ផ្អើល និងក្តុក្តួលជាខ្លាំង ក្រោយពេលពិធីករអ្នកអានព័ត៌មានប្រចាំប្រទេសថៃដ៏ល្បី លោក Sorrayuth បានសម្រក់ទឹកភ្នែក ខណ:ដែលលោកមិនអាចទប់ទឹកភ្នែករបស់លោកបាន ស្របពេលដែលលោកអានលែងទៅមុខទៀត ដោយសារតែព័ត៍មានទិន្នន័យអ្នកស្លាប់នៅផ្ទះច្រើនពេកកំឡុងពេលឆ្លងកូវីត១៩ នៅប្រទេសថៃ រីឯមន្ទីរពេទ្យវិញទៀតសោតក៏គ្មានគ្រែព្យាបាល ដោយលោក Sorrayuth បន្តលើកឡើងថា លោកមិននឹកស្មានថាប្រទេសថៃដើរដល់ដំណាក់កាលនេះទេ គាត់មិនដែលគិតសូម្បីម្តង គិតថាវាមានតែនៅក្នុងរឿង តែនេះជាជិវិតពិត ដោយលោកបានចោទជាសំនួរថាតើខាងថ្នាក់ដឹកនំាប្រទេសបណ្តោយអោយប្រជាជនដេកស្លាប់នៅផ្ទះដល់ពេលណាទៀត។
សូមរំលឹកផងដែលថា គិតមកត្រឹមម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសថៃមានទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩សរុបដល់ទៅ ៣៥៣៧១២នាក់ ខណ:ដែលមានករណីឆ្លងថ្មីដល់ទៅ៨៦៨៥នាក់បន្ថែម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]