រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការសោកស្តាយ និង​តក់ស្លុកជាខ្លាំងក្រោយ ពីតារាសិល្បៈបីរូប បានជួបទុក្ខជាទម្ងន់ជាខ្លាំង ដោយសារតែបានបាត់បង់មនុស្សជាស្រលាញ់។

ជាមួយគ្នានេះ គេសង្កេតឃើញមហាជននៅលើបណ្តាញសង្គមពីគ្រប់មជ្ឈដ្ឋាន បានចូលទៅខមិនព្រោងព្រាត ដោយបានចូលរួមសម្តែងសមានទុក្ខជាមួយក្រុមសិល្បករ សិល្បការិនីទាំងបីរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ មានដូចជា ពិធីការិនីឆ្នើម អ្នកនាង យុគ ចិន្តា តារាចម្រៀងគូម៉ា និង តារាកំប្លែង លោក ម៉ាដូណា៕

១. អ្នកនាង យុគ ចិន្តា

ពិធិការិនី យុគ ចិន្តា បានបាត់បង់អ្នកម្តាយជាទីស្រលាញ់ កាលពីយប់ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២១នេះ។

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា និង អ្នកម្តាយ

២. លោក គូម៉ា
តារាចម្រៀង លោក គូម៉ា បានបាត់បង់ម្តាយមីងបង្កើត នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់របស់លោក នៅលើបណ្តាញសង្គមហ្វេសប៊ុក។

គូម៉ា
សាររបស់គូម៉ា

៣. លោក​​ ម៉ាដូណា

តារាកំប្លែងម៉ាដូណា លោកក៏បានបាត់បង់មនុស្សជាទីស្រលាញ់ផងដែរ តែលោកមិនបានបញ្ជាក់ជាអ្នកណានោះ តែគេសង្កេតឃើញ លោកបង្ហោះរូបសមាជិកគ្រួសាររបស់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយបានសរសេរថា៖ ចង់គាំងបេះដូង៕

ម៉ាដូណា
សមាជិកគ្រួសាររបស់ម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]