ចិន៖ រឿងល្បីឈ្មោះនៅចិនដីគោក ដែលមានចំណងជើងថា «Falling Into Your Smile» កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងពីសំណាក់មហាជនក្នុងស្រុក ក៏ដូចជាអាស៊ីផងដែរ ជាមួយសាច់រឿងគួរឲ្យចាប់អារម្មណ៍ ប្រទាក់ក្រឡា នៃសង្គមយុវវ័យនាពេលបច្ចុប្បន្ន ជាពិសេសនោះ អ្នកនិយាយលេងហ្គេម E-sport ផងដែរ។
បន្ថែមពីនេះ មិនត្រឹមតែសាច់រឿង គួរឲ្យជក់ចិត្តតាមដានទស្សនានោះទេ គួបផ្សំទៅនឹងតួអង្គសម្តែងផងដែរ សុទ្ធសឹងតែជ្រើសរើសតួសម្តែងវ័យក្មេងមានទេពកោសល្យ ស្រស់សោភា សង្ហាតែម្តង ដែលបានធ្វើឲ្យរឿងភាគមួយនេះកាន់តែមានភាពទាក់ទាញទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញអ្នកទស្សនាពិតជាបានឃើញជាមួយការស្លៀកពាក់បែបទាន់សម័យទំនើប របស់តារាសម្តែងទាំងនោះ តែប្រិយមិត្តមិនទាន់ជ្រាបច្បាស់នោះទេ ថាតារាវ័យក្មេងជាច្រើនដួងនេះ ក៏បានចូលរួមសម្តែង ក្នុងរឿងភាគបុរាណចិនមួយចំនួនផងដែរ។
តួយ៉ាងខាងក្រោមនេះ តួអង្គទាំង ៩ នាក់ ក្នុងរឿងភាគចិនដ៏ល្បីល្បាញ ដែលបានស្លៀកសម្លៀកបំពាក់ក្នុងឈុតបុរាណព្រេងនិទានរឿងចិន សុទ្ធសឹងទទួលបានការកោតសរសើរក្នុងការតែងខ្លួនរបស់ពួកគេ មិនថាក្នុងឈុតសម័យ ក៏បុរាណនោះទេ មើលទៅពិតជាសមសួន មិនមានឆ្គាំឆ្គងសូម្បីតែបន្តិច៕
ចង់ដឹងថាស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ beauty321
១. តារាសម្តែង Zhai Xiaowen តែងបុរាណក្នុងរឿង «Tomorrow's Sons Season 2»
២. តារាសម្តែង Zhou Yiran តែងបុរាណក្នុងរឿង «Song of the Four Seasons of the Phoenix»
៣. តារាសម្តែង Mi Ge តែងបុរាណក្នុងរឿង «The Legend of Yun Xi»
៤. តារាសម្តែង Lingchao តែងបុរាណក្នុងរឿង «Ancient Love Poetry»
៥. តារាសម្តែង Gao Han តែងបុរាណក្នុងរឿង «Eternal Jue Chen»
៦. តារាសម្តែង Xiao Kaizhong តែងបុរាណក្នុងរឿង «My Pet Major General»
៧. តារាសម្តែង Wang Ruoshan តែងបុរាណក្នុងរឿង «Eternal Love of Dream»
៨. តារាសម្តែង Cheng Xiao តែងបុរាណក្នុងរឿង «Spirit Realm»
៩. តារាសម្តែង Xu Kai តែងបុរាណក្នុងរឿង «Ancient Love Poetry»
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]