កូរ៉េខាងត្បូ​ង៖ កាលពីថ្ងៃទី ១៣ ខែកក្កដាផលិតកម្ម YG Entertainment បានប្រកាសថាសមាជិក Doyoung ក្រុមចម្រៀងកូនពៅរបស់ខ្លួន TREASURE មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានឆ្លងកាត់ការតេស្ដសាកល្បងជាមួយសមាជិក TREASURE និងបុគ្គលិកដទៃទៀត។

ជាមួយគ្នានេះដែរ YGE បានបញ្ជាក់ថា សម្រាប់សមាជិក និងបុគ្គលិកដែលពាក់ព័ន្ធផ្សេងទៀត ត្រូវបានធ្វើតេស្តអវិជ្ជមាន តួយ៉ាងមិនមានករណីណាត្រូវបានបញ្ជាក់នោះទេ តែយ៉ាងណាមិញសមាជិក និងបុគ្គលិក ក៏ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបានបន្ថែមទៀតថា Doyoung ត្រូវបានបញ្ជាក់ជាលើកដំបូង ក្នុងកំឡុងពេលធ្វើតេស្តធ្វើរោគវិនិច្ឆ័យខ្លួនឯងមុនពេលថតខ្សែភាពយន្តពាណិជ្ជកម្មនៅថ្ងៃទី ១២ ។ បន្ទាប់ពីការធ្វើតេស្តខ្លួនឯងមានវិជ្ជមាន សមាជិក TREASURE ផ្សេងទៀត និងបុគ្គលិកដែលពាក់ព័ន្ធបានលុបចោលកាលវិភាគ ហើយនឹងធ្វេី​ចត្តាឡីស័កតែម្តង៕ 

ប្រភព៖ https://n.news.naver.com/

សូមទស្សនារូបភាពខាងក្រោម៖ 

Doyoung
Doyoung
Doyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]