រាជធានីភ្នំពេញ៖ មន្ត្រីរាជការ និងភ្ញៀវ ដែលមានភារកិច្ចចេញចូលក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សវីរុសកូវីដ១៩ ជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមការបញ្ជាក់របស់ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ រាល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ជារៀងរាល់ថ្ងៃធ្វើការ នៅច្រកចូលនៃទីស្តីការក្រសួង មុនពេលអនុញាតឱ្យចូលបម្រើការងារក្នុងការិយាល័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកបន្តថា ចំណែកឯភ្ញៀវដែលមកក្រសួងមហាផ្ទៃ ក៏ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៨ រួចទើបអនុញាតឱ្យធ្វើការទំនាក់ទំនងការងារ។
បន្ថែមពីនេះ លោក ក៏បានណែនាំដល់ថ្នាក់ និង មន្ត្រីរាជការទាំងអស់ដែលមកបំពេញការងារត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន ជាប្រចាំ ដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឱ្យបានញឹកញាប់ ជាពិសេសរក្សាគម្លាតសុវត្ថិភាពសង្គម។
គួរបញ្ជាក់ថា ការធ្វើតេស្ត អគ្គសង្នការដ្ឋាននគរបាលជាតិ តម្រូវឱ្យមន្ត្រីនគរបាល ត្រូវធ្វើតេស្តក្នុង១ សប្តា្ហហ៍ ម្តងជាបន្តបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]