យល់ដឹង: យោងតាមសម្រង់អត្ថបទដែលជាការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា 963Classic បានធ្វើការបង្ហោះរូបភាពអំពីរថយន្តមួយប្រភេទ ឈ្មោះ Granada ជំនាន់ទី ១ ដែលត្រូវបានគេស្គាល់ថាជា ម៉ាក់រថយន្តរបស់ក្រុមហ៊ុន Ford ដ៏៏៏៏៏ល្បីផលិតនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨០ នឹងត្រូវជារថយន្តរបស់លោក នួន ជា អតីតមេដឹកនាំកំពូលរបស់របបកម្ពុជាប្រជាធិបតេយ្យ។
យ៉ាងណាមិញ ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកដដែលនេះ បានបន្តថា បើយោងតាមប្រសាសន៍របស់លោកព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ខេត្តសៀមរាប រថយន្តនេះធ្លាប់ប្រើប្រាស់ដោយលោក នួន ជា នៅក្នុងសម័យខ្មែរក្រហម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែក្រោយមកសម្ដេច ទេព វង្ស បានអញ្ជើញមកខេត្តសៀមរាប ហើយប្រគល់រថយន្តនេះឲ្យព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ថែរក្សា ប៉ុន្តែរថយន្តត្រូវបានទុកចោល ដោយសារមានសភាពទ្រុឌទ្រោម លោកព្រះចៅអធិការក៏ប្រគល់បន្តឱ្យលោក គង់ មង្គល ជាប្រធានសមាគមបឹងពារាំងនៅខេត្តសៀមរាបថែរក្សាបន្ត ហើយក៏ធ្លាប់មានជនបរទេសឲ្យតម្លៃរថយន្តនេះរហូតដល់ ៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែលោកមិនលក់ដោយមូលហេតុថាលោកចង់ថែរក្សា និងអភិរក្សរថយន្តមួយនេះបន្តទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ៕
ប្រភពដកស្រង់: ហ្វេសប៊ុកផេក 963 Classic
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]