បរទេស៖ កាលពីថ្ងៃទី ១២ ខែកក្កដា ម្សិលមិញនេះ តារារ៉េបស្រី Cardi B និងស្វាមី Offset បានរៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូនស្រីច្បងរបស់ពួកគេ យ៉ាងអធិកអធម និងមានអ្នកចូលរួមជាច្រើន បង្កើតបានជាបរិយាកាសយ៉ាងសប្បាយរីករាយខ្លាំងតែម្ដង។
ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការស្រឡាំងកាំង និងភ្ញាក់ផ្អើលស្ទើរនឹកស្មានមិនដល់នោះ គឺតារាស្រីរូបនេះ បានទិញកាដូជូនកូនស្រីរបស់នាងជាមួយនឹងខ្សែកពេជ្រយ៉ាងស្រស់ស្អាតខ្លាំងតែម្ដង។ ដោយក្នុងនោះ បើយោងតាមកាសែត The Cut បានឲ្យដឹងថា ខ្សែកមួយនេះ ត្រូវបានរចនាឡើងតាមការពេញចិត្តរបស់កូនស្រីវ័យ ៣ឆ្នាំរបស់នាងផ្ទាល់តែម្ដង។ ហើយបើនិយាយពីតម្លៃវិញ វាមានតម្លៃរហូតទៅដល់ ២៥០០០០ ដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា ជារឿយៗ Cardi B តែងតែចំណាយលុយជាច្រើន ទិញរបស់របរប្រ៊េនៗឲ្យកូនស្រីរបស់នាងជាញឹកញាប់ ដូចជាកាបូប សម្លៀកបំពាក់ជាដើម ដែលរបស់ទាំងនោះសុទ្ធសឹងតែមានតម្លៃថ្លៃៗខ្លាំងមិនណយនោះឡើយ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]