ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sohu បានរាយការណ៍ថា នៅល្ងាចថ្ងៃទី ១៣ ខែកក្កដា តារាស្រី Dilraba បានទទួលការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ផ្សព្វផ្សាយផលិតផលទឹកដោះគោ ដែលនេះគឺជាលើកទីមួយហើយ ក្នុងពេលដែលរូបនាង បានលេចមុខចំពេលកំពុងមានពាក្យចចាមអារ៉ាមអំពីការរំលូតកូន និងការរៀបការដោយសម្ងាត់។ 

យ៉ាងណាមិញ ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនេះ Dilraba បានលេងខ្លួនព្រមជាមួយនឹងសម្លៀកបំពាក់បញ្ចេញស្មាយ៉ាងទាក់ទាញ និងមានកាយវិការដ៏លេចធ្លោថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងនោះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា នាងមានភាពឆ្គាំឆ្គងក្នុងពេលដែលនាងបានយកសក់មកគ្របដណ្តប់លើភ្នែករបស់នាងជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងភាពខុសប្លែកបែបនេះ តារាស្រី Dilraba ក៏បានចែករំលែកពីព័ត៌មានដើម្បីបញ្ជាក់ពីបញ្ហានេះ ដោយបានបង្ហើបថា ភ្នែកខាងឆ្វេងរបស់នាងមានបញ្ហា និងមានសភាពហើម ដូច្នេះ នាងបានព្យាយាមគ្របវាជាមួយនឹងសក់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញពីការព្រួយបារម្ភ និងសង្ឃឹមថា នាងនឹងឆាប់ជាសះស្បើយ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba 
Dilraba 
Dilraba 
Dilraba 
រូបភាព ដែល Dilraba ព្យាយាមយកសក់មកបាំងភ្នែក
រូបភាព ដែល Dilraba ព្យាយាមយកសក់មកបាំងភ្នែក
រូបភាព ដែល Dilraba ព្យាយាមយកសក់មកបាំងភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]