បរទេស៖  គ្រួសារតារាហូលីវូដ ដែលមានមុខមាត់កេរ្តិ៍ឈ្មោះល្បីល្បាញ និងជាមហាសេដ្ឋីលុយពាន់លានដុល្លារផងដែរ។ថ្មីៗនេះគ្រួសារ Kim Kardashian ទើបតែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមួយនឹងរូបរាងនឹងសម្រស់ដ៏ឥតខ្ចោះរបស់ពួកគេ។ 

ដោយឡែក ថ្ងៃនេះផងដែរគ្រួសារបងប្អូនស្រីទាំង៥របស់ Kim Kardashian ក៏បានចេញមកទម្លាយអាថ៌កំបាំងក្នុងការថែរក្សារាងរបស់វពួកគេផងដែរ។ តោះទៅមើលពីវិធីក្នុងការរក្សារាងរបស់គ្រួសារ Kim Kardashian ទាំងអស់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ផឹកទឹកឱ្យបានច្រើន

គ្រួសារ Kardashian 

សមាជិកទាំងអស់នៃគ្រួសារ Kardashian តែងតែធ្វើឱ្យប្រាកដថាផឹកទឹកឱ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ ទំលាប់ដ៏សាមញ្ញនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរំលាយអាហារជួយរក្សារាងអោយសមនិងបង្កើតអោយមានអារម្មណ៍ឆ្អែតបានដោយហេតុនេះអាចកំណត់នូវអាហារសម្រន់និងការឃ្លានអាហារ។ ក្នុងនោះ Khloe Kardashian ក៏បន្ថែមខ្ញីស្រស់ត្រសក់ក្រូចឆ្មា  ចូលទឹកចម្រោះប្រចាំថ្ងៃដើម្បីបង្កើនវីតាមីនសម្រាប់រាងកាយ។

២.ផឹក​តែ

គ្រួសារ Kardashian 

គ្រួសារ Kardashian ចូលចិត្តផឹកតែក្តៅឬតែត្រជាក់អាស្រ័យលើអាកាសធាតុ ដោយ នាង Kourtney Kardashian ធ្លាប់បានបញ្ជាក់ថាតែបៃតងគឺជាថ្នាំដ៏ល្អសម្រាប់ទាំងស្បែកនិងរាងកាយ តែភាគច្រើនមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយឱ្យរាងកាយប្រឆាំងនឹងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដោយរ៉ាឌីកាល់សេរីបន្ថយល្បឿននៃភាពចាស់។ 

៣.បន្លែបៃតង

បងប្អូនស្រី​ Kardashian

បងប្អូនស្រី Kardashian ជាធម្មតាចាប់ផ្តើមថ្ងៃរបស់ពួកគេជាមួយនឹងញុំាបន្លែបៃតង។ សមាជិកខ្លះថែមទាំង ថែមម្សៅកូឡាជែនក្នុងអាហារពេលព្រឹករបស់ពួកគេទៀតផង។ ដោយ នាង Kourtney Kardashian ធ្លាប់បានចែករំលែករូបមន្តដែលនាងចូលចិត្តគឺផ្លែប័រដោយជំនួសទឹកឃ្មុំសម្រាប់ភាពផ្អែមនិងបន្ថែមជាតិសរសៃ។

៣.អនុវត្តលំហាត់ប្រាណ

បងប្អូនស្រី​ Kardashian

នាង Khloe Kardashian ធ្លាប់បានចែករំលែកថាការធ្វើលំហាត់ប្រាណគឺជាថ្នាំដែលជួយឱ្យនាងកាត់បន្ថយភាពតានតឹងនិងមានតុល្យភាពជីវិត។

៤.បរិភោគជាតិសរសៃនិងប្រូតេអ៊ីនឱ្យបានច្រើន

ការបង្កើនជាតិសរសៃនិងប្រូតេអ៊ីន ការកាត់បន្ថយម្សៅគឺជាច្បាប់នៃការបរិភោគដែលសមាជិកទាំងអស់នៃគ្រួសារ Kardashian ប្រកាន់ខ្ជាប់ដើម្បីរក្សាតួលេខរបស់ពួកគេដោយគ្មានជាតិខ្លាញ់លើស។ Kim Kardashian ធ្លាប់បានបង្ហាញមុខម្ហូបនៅថ្ងៃនោះថា oatmeal Vegan និងសាច់ក្រកសម្រាប់អាហារពេលព្រឹក ម្ហូបបួសឬសាឡាត់សម្រាប់អាហារថ្ងៃត្រង់។

៥.ស្តាប់រាងកាយរបស់អ្នក

គ្រួសារ Kardashian 

Kim Kardashian គឺជាមនុស្សម្នាក់ដែលបានសាកល្បងវិធីសាស្រ្តរបបអាហារគ្រប់ប្រភេទដូចជា Atkins, Keto,vegetarian ទោះយ៉ាងណាក៏ដោយមិនមែនគ្រប់វិធីទាំងអស់សុទ្ធតែសាកសមនិងនាំមកនូវលទ្ធផលនោះទេ។ ដូច្នេះការស្តាប់រាងកាយរបស់អ្នកពិតជាសំខាន់ណាស់ដែលជួយអ្នកឱ្យដឹងថាតើរាងកាយរបស់អ្នកអាចសម្របខ្លួនទៅនឹងរបបអាហារបានឬអត់។ ហើយ Khloe ធ្លាប់បានចែករំលែកថា អ្នកមិនគួរអនុញ្ញាតឱ្យខ្លួនអ្នករីករាយនឹងអាហារដែលអ្នកចូលចិត្តនោះទេហើយវានឹងធ្វើឱ្យអ្នកចង់បានថែមទៀត ធ្វើការផ្លាស់ប្តូរជីវិតរបៀបឆ្លាតមួយជំហានម្តងក្នុងពេលតែមួយ ។

៦.ការថែទាំសុខភាពផ្លូវចិត្ត

គ្រួសារ Kardashian 

ទោះជាមានកាលវិភាគការងារមមាញឹក ក៏គ្រួសារ Kardashian តែងតែមិនភ្លេចថែរក្សាខ្លួនដោយបញ្ញាជាមួយវិស្សមកាលនិងការជួបជុំដើម្បីឱ្យមានតុល្យភាពជីវិត ក្រៅពីនេះសមាជិកគ្រួសារ Kardashian ផ្តោតសំខាន់លើការគេង នៅពេលអ្នកគេងគ្រប់គ្រាន់គេងលក់ស្រួលស្មារតីរបស់អ្នកនឹងស្រស់ថ្លានិងមានថាមពលក្នុងការអនុវត្តការងារ ៕

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]