បន្ទាយមានជ័យ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់ពុកម៉ែ បងប្អូនឲ្យបានជ្រាបថា ផ្អែកតាមលទ្ធផលធ្វើតេស្ត និងការស្រាវជ្រាវរបស់ក្រុមការងារ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨៣ករណី(ក្នុងនោះ ១៧៦ករណីជាពលករមកពីថៃ) បន្ថែមទៀត ដែលមានរៀបរាប់ដូចខាងក្រោម៖

ក. ករណីពលករដែលកំពុងធ្វើចម្កាឡីស័កមានចំនួន ៩៩នាក់ ស្រី ៤២នាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ. ករណីពលករទើបវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាមានចំនួន ៧៧នាក់ ស្រី ៣៣

គ. ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ០៧នាក់ ស្រី ០៧នាក់ ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ទៅក្នុងសហគមន៍យើង៕

ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]