ស្វាយរៀង៖ ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាព និងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងក្រុមហ៊ុនដ៏ពេញនិយមមួយនេះ បានប្រកាសឲ្យប្រើប្រាស់នៅខេត្តស្វាយរៀងចាប់ពីថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។ ការបន្តពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការបោះជំហានចូលដល់ខេត្តស្វាយរៀង អំឡុងពេលនៃវិបត្តិកូវីដ ១៩ នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួចយអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ដើម្បីធានាថាម្ចាស់អាជីវកម្មជាដៃគូ នៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ ការបើកដំណើរការសេវាកម្ម៉ង់អាហាររបស់ខ្លួននៅស្វាយរៀងនេះ ក៏ជាការបង្ហាញពីការចាប់ដៃគូយ៉ាងស្និតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតែក្នុងផ្ទះបើគ្មានការចាំបាច់ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែនៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបាន ដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរស័ព្ទ (App) foodpanda។
អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសេវាកម្មរបស់ខ្លួននៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយផ្សេងទៀត ឆ្ពោះទៅកាន់តែសម្រេចគោលដៅរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម អំឡុងវិបត្តិកូវីដ ១៩។
លោកមានប្រសាសន៍ថា៖
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនតែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។
ដើម្បីអបអរដល់ការពង្រីកសេវាកម្មថ្មីរបស់ខ្លួន foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវប្រូម៉ូសិនពិសេស ជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែប្រើកូដ «HELLOSVR» ដើម្បីទទួលបានការ បញ្ចុះតម្លៃ ៥០% រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ ការផ្ដល់ជូនពិសេសនេះ សម្រាប់តែអតិថិជនថ្មីនៅខេត្តស្វាយរៀងតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនពីកូវីដ ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិក្រុមហ៊ុន បានរៀបចំចាក់វ៉ាក់សាំងភ្លាមៗដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅខេត្តស្វាយរៀង។
ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ ១៩ ដូចអាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តស្វាយរៀងផងដែរ។
កន្លងមក foodpanda តែងតែបានចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជានិច្ច តាមរយៈការផ្តល់អំណោយជាគ្រឿង បរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើក។
បន្ថែមលើនេះសម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើន។ ដូច្នេះកុំភ្លេចចុចដោនឡូតអេប [foodpanda]( http://onelink.to/fpkh) ដើម្បីចុចទិញអាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង។
តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]