កំពង់ចាម៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជា ម្ចាស់ហាង និង ស្ថាបនិកយីហោ តោះទិញ ប៉ុនប៉ងចង់លោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងនោះ មានមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចោទជាសំនួរងឿងឆ្ងល់ពាក់ព័ន្ធនឹងមូលហេតុ ដែលបុរសជាម្ចាស់ហាង​តោះទិញរូបនេះ គិតខ្លីចង់ផ្តាច់ជីវិតខ្លួនឯងទាំងវ័យក្មេងបែបនេះ បើទោះជារូបលោកមានអ្វីគ្រប់យ៉ាង ទាំងឡានលុយផ្ទះ ហើយថែមទាំងមានមុខរបរកំពុងតែល្បីឆ្ពោះទៅមុខទៀតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាសំណាងល្អ បុរសរូបនេះ ត្រូវបានប្រទះឃើញ និង ឃាត់ទាន់ ហើយត្រូវនាំទៅសណ្ឋាគារ បន្ទាប់មកម្ចាស់ហាង បានឡាយវីដេអូពីមូលហេតុនាំឱ្យរូបលោក សម្រេចចិត្តចង់សម្លាប់ខ្លួន។

យោងតាមការឡាយវីដេអូ លោកបានបញ្ជាក់ថា រូបលោកជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយមានជំងឺបាក់ទឹកចិត្ត បន្ទាប់ពីសាងកំហុសធំមួយ ធ្វើឱ្យគ្រប់គ្នា​និង​ មនុស្សដែលលោកស្រលាញ់ចាកចេញពីលោក​ និង​ខ្លាចលោក។

លោកបន្តទៀតថា កំហុសគ្រប់យ៉ាងមកពីរូបលោក​ ទោះបីជាគេខ្លាចលោក គឺគេមិនខុសនោះទេ៕

ម្ចាស់ហាងតោះទិញ
ម្ចាស់ហាងតោះទិញ ខាងឆ្វេង
ម្ចាស់ហាងតោះទិញ
ម្ចាស់ហាងតោះទិញ
ម្ចាស់ហាងតោះទិញ
កាលរូបលោក ប៉ុនប៉ងលោតសម្លាប់ខ្លួន 
កាលរូបលោក ប៉ុនប៉ងលោតសម្លាប់ខ្លួន
កាលរូបលោក ប៉ុនប៉ងលោតសម្លាប់ខ្លួន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]