កម្សាន្ត៖ ក្រឡេកឃើញថា បច្ចុប្បន្ននេះ មានកម្មវិធីប្រកួតសម្រស់ជាច្រើនលំដាប់ថ្នាក់ពិភពលោក ដែលមានបេក្ខភាពតំណាងប្រទេសនីមួយៗចូលរួមប្រកួត បង្ហាញពីភាពស្រស់ស្អាត ចំណេះដឹង ព្រមទាំងវប្បធម៌របស់ទេសជាតិខ្លួន នៅលើឆាកអន្តរជាតិ។
ដោយឡែក នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ វិស័យមួយនេះ ក៏កំពុងតែរីកដុះដាល ខណៈដែលមានកម្មវិធីប្រកួតជាច្រើន សម្រាប់បើកឱកាសឲ្យបេក្ខភាពអ្នកចូលរួមប្រកួត បានបង្ហាញពីចំណេះដឹង និងភាពស្រស់ស្អាតរបស់ខ្លួន ជាពិសេស មហាជនជាច្រើនក៏មានគាំទ្រ ព្រមទាំងទទួលស្គាល់ និងសរសើរពីសមត្ថភាពរបស់បេក្ខភាព ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកមកមើលពីទិដ្ឋភាពនៃការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជា កាលពីជាង ២០ ឆ្នាំមុន នៅក្នុងឆ្នាំ ១៩៩៥ ដែលមានការចូលរួមប្រកួតពីបេក្ខភាពជាច្រើនរូប ប្រកបដោយសមត្ថភាព និងរូបសម្បត្តិស្រស់សោភា បើទោះបីជាការតុបតែងខ្លួន សម្លៀកបំពាក់ ហាក់មានភាពខុសប្លែកពីបច្ចុប្បន្ននេះក៏ពិតមែន តែក៏មើលទៅគួរស្ញប់ស្ញែង និងមានភាពសាកសមជាបវរកញ្ញាដ៏ឆ្នើមប្រចាំប្រទេស៕
ប្រភព៖ Support Beauty Pageant
សួមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]