រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញ ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ ដោយគិតចាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ លើកលែងតែករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញាតពិសេសពីរាជរដ្ឋាភិបាល។ នេះបើតាមលិខិតមួយរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម អ៊ូច បូរិទ្ធ ផ្ញើជូនភាគីវៀតណាម។
ការសម្រេចផ្អាកបណ្តោះអាសន្ននូវព្រំដែនឆ្លងកាត់រវាងកម្ពុជា- វៀតណាម ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងនោះ ចំពោះបុគ្គលិក និង កម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជាហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញាតវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកបណ្តោះអាសន្ននេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]