បច្ចុប្បន្ននេះ ការពាក់ម៉ាសពិតជាចាំបាច់ណាស់ក្នុងការការពារវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែម៉ាសក៏អាចធ្វើឲ្យប៉ះពាល់សុខភាពស្បែកមុខផងដែរ។ ពាក់ម៉ាសយូរអាចធ្វើឲ្យមុខឡើងមុន របកស្បែក ឡើងរមាស់ និងកន្ទួលជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកឯកទេសខាងរោគសើស្បែកបានណែនាំតិចនិកមួយចំនួនដល់ស្រីៗ ដើម្បីការពារស្បែកមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សម្អាត និងផ្ដល់សំណើមដល់មុខជាប្រចាំ
ក្នុងមួយថ្ងៃៗបើយើងធ្វើការ ឬចេញក្រៅផ្ទះច្បាស់ជាត្រូវពាក់ម៉ាសយូរម៉ោងមិនខាន។ ដូចនេះ ស្រីៗយើងគប្បីយកចិត្តទុកដាក់លាងសម្អាតមុខ និងផ្ដល់សំណើមដល់មុខប្រចាំថ្ងៃឲ្យបានទៀងទាត់។ ការថែទាំស្បែកមុខបែបនេះនឹងជួយធ្វើឲ្យផ្ទៃមុខរួចផុតពីបញ្ហាបង្កដោយការពាក់ម៉ាស។
ពេលលាងសម្អាតមុខ ចូរប្រើផលិតផលលាងសម្អាតណាដែលមិនមានក្លិន និងមិនមានជាតិអាល់កុល។ ក្រោយពីលាងសម្អាតមុខហើយ គ្នាយើងមានស្បែកមុខស្ងួត ឬរមាស់គួរប្រើផលិតផលផ្ដល់សំណើមបន្ថែមទៀត។
ការជ្រើសរើសផលិតផលផ្ដល់សំណើម គួរពិនិត្យលើប្រភេទស្បែកមុខ និងគួរប្រើមុន និងក្រោយពាក់ម៉ាស៖
- ស្បែកមុខខ្លាញ់ គួរប្រើផលិតផលផ្ដល់សំណើមប្រភេទជែល
- ស្បែកមុខធម្មតា គួរប្រើផលិតផលឡេផ្ដល់សំណើម
- ស្បែកមុខស្ងួត គួរប្រើប្រភេទក្រែមផ្ដល់សំណើម
២. ការពារបបូរមាត់ដោយប្រេងចាហួយ
ស្បែកស្ងួត និងប្រេះបបូរមាត់ ជាបញ្ហាទូទៅមួយកើតមានលើស្បែកដោយសារការពាក់ម៉ាសយូរម៉ោងក្នុងមួយថ្ងៃៗ។ យើងអាចការពារបញ្ហានេះបានដោយលាបប្រេងចាហួយនៅលើបបូរមាត់ បន្ទាប់ពីលាងសម្អាតមុខរួច មុនពាក់ម៉ាស និងមុនពេលចូលគេង។
៣. ផ្អាកតុបតែងមុខ
បើយើងជាអ្នកធ្វើការងារណាមួយប្រឈមនឹងជំងឺកូវីដ១៩ និងត្រូវពាក់ម៉ាសយូរម៉ោងមួយថ្ងៃៗ គ្នាយើងគួរផ្អាកការតុបតែងមុខ។ ការតុបតែងមុខហើយ ត្រូវពាក់ម៉ាសពីលើមុខអាចនឹងធ្វើឲ្យមានបញ្ហាស្ទះរន្ធរោម នាំឲ្យកើតមុនបាន។ ក្នុងករណីចាំបាច់ត្រូវតែតុបតែងមុខ គ្នាយើងគួរជ្រើសរើសផលិតផលណា មានសរសេរបញ្ជាក់ថាមិនធ្វើឲ្យស្ទះរន្ធរោម។
៤. ដោះម៉ាសចេញខ្លះ
រាល់បួនម៉ោងម្ដង គ្នាយើងគួរដោះម៉ាសចេញឲ្យបាន១៥នាទី។ មានការរកឃើញថា បុគ្គលិកសុខាភិបាលធ្វើការជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ អាចកែខៃបញ្ហាស្បែកមុខបានដោយធ្វើរបៀបនេះ។ យ៉ាងណា បើយើងជាមនុស្សប្រឈមនឹងកូវីដ១៩ ខ្លាំង មុននឹងដោះម៉ាសចេញត្រូវប្រាកដថានៅកន្លែងមានសុវត្ថិភាព និងដោះម៉ាសក្រោយលាងសម្អាតដៃរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]