កូរ៉េខាងត្បូង៖ យោងតាមគេហទំព័រ YG Entertainment បានឱ្យដឹងថា Weverse របស់ក្រុមចម្រៀងនារី BLACKPINK នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី ២ ខែសីហាហើយ ដែលពួកគេនឹងអាចប្រាស្រ័យទាក់ទង ជាមួយនឹងអ្នកគាំទ្រ តាមរយៈវេទិកាដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។

ជាពិសេសព្រឹត្តិការណ៍ដ៏ពិសេសណាមួយនឹងត្រូវបានរៀបចំឡើងនៅពេលខួបលើកទី ៥ នៃការបង្ហាញខ្លួនលើកដំបូង (ថ្ងៃទី ៨ ខែសីហា) របស់ក្រុមនារីមួយនេះ នឹងត្រូវបានរួមបញ្ចូលផងដែរ ដោយ YG បានពន្យល់ថា នេះគឺជាផ្នែកមួយនៃគម្រោង របស់ BLACKPINK «4+1 PROJECT»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ក្រុមចម្រៀងនារី BLACKPINK នឹងក្លាយជាសិល្បៈកររបស់ YG Entertainment ទីបីដែលចូលរួមជាមួយ Weverse បន្ទាប់ពីក្នុងចម្រៀងបុរស iKON និងក្រុមចម្រៀងបុរសកូនពៅ TREASURE ៕

ប្រភព៖ news.naver

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]