ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញានៅប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនគ្រប់ស្រទាប់។ ពិតណាស់ បើក្រឡេកមើលកម្មវិធី Miss World កម្ពុជា ២០២០ ទើបស្វែងរកម្ចាស់ជ័យលាភីគ្រងមកុដ កាលពីពេលថ្មីៗនេះ ដោយម្ចាស់ជ័យលាភីរូបនោះ នាងមានឈ្មោះ ភុំ សោភ័ណ្ឌ។ បន្ទាប់ពីបេក្ខនារីរូបនេះ ជាប់ក្លាយជាមកុដប្រចាំកម្មវិធីមួយនេះ ក៏មានទស្សនិកជនជាច្រលន ជួយអបអរគ្រប់គ្នាតែម្ដង។
ជាមួយគ្នានេះដែល បើក្រឡេកមើលរូបសម្ផស្ស Miss World កម្ពុជា ២០២០ នាងពិតជាមានកម្ពស់ខ្ពស់ស្រឡះ ចំណែកមុខមាត់ក៏ស្រស់សោភា បើទោះបីទើបតែមានវ័យ១៩ឆ្នាំ។ បើនិយាយពីទេពកោសល្យ គេសង្កេតឃើញនាង អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ចាប់តាំងពីជាប់ឈ្មោះជាបវរកញ្ញាមក កញ្ញា ភុំ សោភ័ណ្ឌ តែងតែថតរូបបង្ហោះជាមួយការរៀបចំខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញតែម្ដង។ ម្យ៉ាងវិញទៀត មុននេះតារារូបនេះ បានបង្ហោះរូបជាថ្មី ខណៈតុបតែងខ្លួនខ្លួនយ៉ាងឆើតឆាយ មើលទៅស្រស់ស្អាត មានមន្តស្នេហ៍ខ្លាំង។
មិនតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន លង់នឹងសម្រស់នាងគ្រប់គ្នាផងដែរ។ ក្នុងនោះដែរ ស្របពេលតារាស្រីវ័យក្មេងរូបនេះ បង្ហោះរូប ក៏មានអ្នកចូលទៅ comment សរសើរពីមុខមាត់ដ៏ស្រស់ផូរផង់របស់នាងសឹងមិនដាច់ពីមាត់គ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]