ផលិតផលសម្រាប់លាងសម្អាតមុខគឺមានច្រើនដែលធ្វើឲ្យយើងពិបាកក្នុងការជ្រើសរើសក្នុងការប្រើប្រាស់។ ប៉ុន្តែយកល្អគ្នាយើងគួរជ្រើសរើសសាប៊ូលាងមុខឲ្យត្រូវនឹងប្រភេទស្បែកមុខ។ តើធ្វើដូចម្តេចទើបដឹងថាសាប៊ូលាងមុខណាល្អសម្រាប់ស្បែកមុខយើង?
១. សាប៊ូលាងមុខប្រភេទហ្វម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភេទសាប៊ូលាងមុខនេះគឺផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្រោយពីលាងសម្អាតចេញ។ សាប៊ូលាងមុខបែបហ្វមនេះដែរគឺល្អសម្រាប់កម្ចាត់ជាតិខ្លាញ់ សម្អាតមុខក្រោយពេលតុបតែង និងសម្អាតឡេការពារកម្ដៅថ្ងៃ។ ប៉ុន្តែសាប៊ូប្រភេទនេះអាចនឹងធ្វើឲ្យស្បែកស្ងួតទោះបីជាផលិតពីប្រេង ឬសារធាតុផ្តល់សំណើមដល់ស្បែកក៏ដោយ។ ក្រោយពីប្រើសាប៊ូលាងមុខប្រភេទនេះ យកល្អគួរប្រើទឹកផ្តល់សំណើម (moisturizer)។ ប្រភេទសាប៊ូនេះល្អសម្រាប់គ្នាយើងដែលមានស្បែកមុខខ្លាញ់ និងងាយនឹងមានមុន។ សម្រាប់គ្នាយើងដែលមានស្បែកស្ងួត និងស្បែកងាយប្រតិកម្មយកល្អគួរកុំប្រើ។
អត្ថបទពាក់ព័ន្ធ:
- មានស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរបន្ថែមវីតាមីនមួយនេះក្នុងរបបអាហារ
- វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យចាស់ជាងវ័យ
- ស្បែកស្ងួតបណ្ដាលមកពីកត្តាទាំងនេះ តើត្រូវដោះស្រាយបែបណា?
២. សាប៊ូលាងមុខប្រភេទគ្រីម
សាប៊ូលាងមុខបែបគ្រីមគឺមានភាពស្រាល ផ្តល់សំណើមដល់ស្បែកមុខ និងមិនមានពពុះទេ។ គេប្រើសាប៊ូលាងមុខប្រភេទនេះដើម្បីសម្អាតគ្រឿងតុបតែងលើមុខ និងធូលីដី។ ពេលខ្លះសាប៊ូប្រភេទនេះមិនត្រូវការប្រើទឹកក្នុងការលាងសម្អាតទេដោយគ្រាន់តែលាបទៅលើមុខ និងជូតចេញដោយប្រើក្រដាសជូតមាត់។ ក្រោយពីប្រើសាប៊ូលាងមុខនេះ យើងគួរប្រើទឹក toner។ សម្រាប់សាប៊ូលាងមុខបែបគ្រីមដែលត្រូវការប្រើទឹក យើងត្រូវលាបទៅមុខសើម និងម៉ាស្សាថ្នមៗ។ ក្រោយពីលាងសម្អាតចេញ យកល្អគួរប្រើទឹកផ្តល់សំណើម (moisturizer)។ សាប៊ូនេះល្អសម្រាប់អ្នកមានស្បែកមុខងាយប្រតិកម្ម ស្បែកស្ងួត និងអ្នកមានជំងឺ rosacea (ស្បែកមុខឡើងក្រហម)។ ប៉ុន្តែសម្រាប់ប្រភេទស្បែកមានខ្លាញ់យកល្អគួរចៀសវាង។
៣. សាប៊ូលាងមុខប្រភេទទឹក (Water-based cleanser)
សាប៊ូប្រភេទនេះជួយសម្អាតភាពកខ្វក់ចេញពីស្បែក។ ប៉ុន្តែសាប៊ូនេះអាចធ្វើឲ្យស្បែកស្ងួតខ្លាំង និងកាត់បន្ថយជាតិខ្លាញ់លើមុខសម្រាប់ប្រភេទស្បែកមុខខ្លាញ់ និងងាយនឹងឡើងមុន។ ជាទូទៅ គេណែនាំឲ្យអ្នកមានប្រភេទស្បែកខ្លាញ់ និងងាយឡើងមុនប្រើសាប៊ូលាងមុខប្រភេទទឹក។ ប្រសិនជាគ្នាយើងមានស្បែកស្ងួត ក៏អាចប្រើសាប៊ួប្រភេទនេះបានដែរ ប៉ុន្តែគួរជ្រើសរើសសាប៊ូដែលអាចរក្សាសំណើមបាន។
៤. សាប៊ូលាងមុខប្រភេទប្រេង
សាប៊ូលាងមុខប្រភេទប្រេងនេះជួយកម្ចាត់ជាតិខ្លាញ់ និងមិនធ្វើឲ្យស្ទះរន្ធញើស ហើយក៏ស្រាលសម្រាប់ស្បែកមុខដែរ។ សាប៊ូប្រភេទនេះផលិតពីប្រេងល្អដែលជួយបញ្ចេញសារធាតុកខ្វក់ពីស្បែក។ នៅពេលប្រើសាប៊ូនេះ យើងអាចនឹងកម្ចាត់នូវខ្លាញ់ដ៏ច្រើនលើស្បែកមុខ ខ្លាញ់មកពីការតុបតែងមុខ និងសារធាតុកខ្វក់ផ្សេងដែលតោងជាប់នឹងខ្លាញ់។ សាប៊ូប្រភេទនេះល្អសម្រាប់ស្បែកមុខខ្លាញ់ប៉ុន្តែមិនប្រឈមនឹងការឡើងមុន ឬអ្នកដែលមានស្បែកមុខងាយប្រតិកម្ម របកស្បែកមុខ និងតុបតែងមុខរាល់ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]