ថៃ៖ ថ្មីៗនេះ មនុស្សជាច្រើនបានចាប់អារម្មណ៍ និងបង្ហាញពីក្ដីអាណិតយ៉ាងខ្លាំង ក្រោយពីតារាស្រី Bright Pitchayatan បង្ហោះឃ្លីបមួយ ខណៈពេល ពិធីករ លោក Sorrayuth កំពុងអង្គុយយំ អាណិតដល់ប្រជាជនជាច្រើន ដែលបានរងគ្រោះ និង ស្លាប់ ដោយសារជំងឺកូវីដ១៩។ 

មិនត្រឹមតែមានអ្នកលេងបណ្ដាញសង្គមបានចូលរួមផ្ញើការលើកទឹកចិត្តនោះទេ តែនៅក្នុងនោះដែរ តារាសម្ដែងដ៏ល្បីឈ្មោះ លោក Mark Prin ក៏បានចូលរួមផ្ញើរូបសញ្ញាលើកដៃសំពះដើម្បីលើកទឹកចិត្តទៅដល់ពួកគេ ថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែព្រឹត្តិការណ៍នេះ បែរជាបានធ្វើអ្នកលេងបណ្ដាញសង្គមមួយចំនួន មានការចាប់អារម្មណ៍ និងចូលទៅខមិនឆ្លើយតបជាបន្តបន្ទាប់ ដែលភាគច្រើនអ្នកទាំងនោះបានធ្វើការវាយប្រហារ និងរិះគន់ទៅលើតារាប្រុសរូបនេះ ដោយពួកគេបានកត់ចំណាំថា កាលពីឆ្នាំមុននេះ លោក Mark Prin បានបង្ហោះសារនិយាយអំពីគុណសម្បត្តិនៃជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ ជំងឺដ៏សាហាវមួយនេះ កំពុងតែធ្វើឲ្យមនុស្សជាច្រើនរងគ្រោះ និងបាត់បង់ជីវិត ផងដែរ៕ 

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Mark Prin 
Mark Prin 
Mark Prin 
រូបភាពដែល លោក Sorrayuth អង្អុយយំ
សារខមិនរិះគន់ចំពោះ Mark Prin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]