រាជធានីភ្នំពេញ៖ តួលេខនៃការរកឃើញនៃការឆ្លងកូវីដ១៩ នៅកម្ពុជា ហាក់ដូចជាមិនមានការស្រាកស្រាន្តនោះទេ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល បានបញ្ចេញឱ្យដឹងថា៖
ករណីឆ្លងសរុបមានចំនួន ៦៣,៦២៥ នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៩១៥ ដោយមានករណីជាសះស្បើយចំនួន ៥៥,៣៦៥ នាក់ និង​ករណីស្លាប់មានចំនួន​៩៨៦នាក់។

គួរបញ្ជាក់ថា ថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកស្លាប់សរុបចំនួន ៣៣ នាក់ដែលជាករណីស្លាប់ថ្មី។ ចំពោះតួលេខអ្នកស្លាប់នេះ ចំនួន៩៨៦ គឺខិតជិតដល់ចំនួន ១០០០នាក់ហើយ​ ក្នុងករណីប្រសិនជាស្អែក មានអ្នកស្លាប់បន្តកើនឡើងដល់ ១៤នាក់ នោះ ចំនួននេះ កើនដល់១ពាន់នាក់ ដែលស្លាប់ដោយសារជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រុមគ្រូពេទ្យ ផ្តោតការចុះចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្តដែលកំពុងពើបប្រទះការឆ្លងច្រើន។ ក្នុងនោះ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត បើទោះជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចយ៉ាងណាក្តី ពីព្រោះថា លទ្ធភាពនៃការឆ្លងវីរុសនេះ នៅតែមាន ប្រសិនបើមិនប្រុងប្រយ័ត្ននោះ៕

ក្រុមគ្រូពេទ្យបូជាសពអ្នកជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]