បរទេស៖ វីដេអូរបស់តារាប៉ុប Justin Bieber មើលទៅដូចជាកំពុងស្រែកដាក់ប្រពន្ធរបស់លោកនាង Hailey Bieber នៅកាស៊ីណូ Las Vegas បានប្រមូលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម ក៏ដូចជាបណ្តាអ៉ីនធឺណែតទាំងឡាយ។
តួយ៉ាង នៅក្នុងវីដេអូនោះតារាចម្រៀងជនជាតិកាណារូបនេះ ស្លៀកឈុតពណ៌បៃតង កំពុងតែដើរជាមួយប្រពន្ធ អមជាមួយអង្គរក្សរបស់លោក គួបផ្សំទៅនឹង អ្នកគាំទ្រជាច្រើនបានរត់តាមអមដំណើរយ៉ាងច្រើនខ្លាំងគួសមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Justin ត្រូវបានគេមើលឃើញថា កំពុងលើកដៃបញ្ចេញកាយវិការខឹងសម្បារ ខណៈពេលកំពុងនិយាយយ៉ាងចាស់ដៃ ទាំងទឹកមុខឡើងក្រម៉ូវ សាហាវទៅកាន់ប្រពន្ធខ្លួន តារាស្រី Hailey។
យ៉ាងណាមិញ វីដេអូនេះរីករាលដាលលឿនគួរឲ្យកត់សម្គាល់ ដែលបានធ្វើមហាជន ជាច្រើនបានចោទសួរថា តើ Justin កំពុងតែស្រែកជេរ ខឹងប្រពន្ធដោយសាររឿងអ្វី? មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សមួយចំនួនមិនអាចជឿថា Justin បានហ៊ានធ្វើរឿងបែបនេះ នៅទីសាធារណៈដូច្នេះដែរ៕
ប្រភព៖ pagesix
សូមទស្សនារូបភាពខាងក្រោម៖



Justin and Hailey Bieber spotted out in Las Vegas (July 9) pic.twitter.com/BAtpwhBxxZ
— Justin Bieber Crew (@JBCrewdotcom) July 11, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]