រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ បងប្អូនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល នាងខ្ញុង តារាកំប្លែង ដៃគូដ៏សែនល្អមួយ ជាមួយនាយពាក់មី ដែលតែងចាប់ដៃគូជាមួយគ្នារាល់ដង លើឆាកកំប្លែងនោះ បែរជា ប្រកាសចាកចេញពី ការងារសិល្បៈ ដោយលើកហេតុផល ការងាររបររកស៊ី អនឡាញ អាចធ្វើឲ្យខ្លួន​សប្បាយចិត្តជាង និងធ្វើឲ្យខ្លួនរីករាយបាន។

តែអ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺថា បន្ទាប់ពី នាងខ្ញុង ហើយនោះ នាយក្តី ក៏បាន ប្រកាសខ្លួនឈប់ពី ការងារជា តារាកំប្លែង តែសម្រាប់ ការងារនិពន្ធបទចម្រៀង ខ្លួននៅរក្សាដដែល ដោយក្នុងនោះ រូបលោក បានលើកហេតុផល ស្រដៀងគ្នាជាមួយនឹង នាងខ្ញុង ជារៀមច្បងដែរ តែយ៉ាងណាក្តី ទស្សនិកជន និងបណ្តាអ្នកគាំទ្រ អ្នកទាំងពីរ ហាក់សង្ស័យថា មានរឿងអ្វីកើតឡើងឲ្យប្រាកដ មកដល់ពេលនេះ មានតារាកំប្លែង២នាក់ទៅហើយ ដែលប្រកាសខ្លួន ចាកចេញ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នាយក្តី និង នាយចឺម តារាកំប្លែងល្បីឈ្មោះ វ័យក្មេងមួយរូបនេះ ធ្លាប់បានស្បថស្បែ នឹងគ្នា ជាបងប្អូនធម៌នឹងគ្នា ដោយក្នុងនោះ ម្តាយឪពុក នាយក្តី ស្រលាញ់នាយចឺម ចាត់ទុកដូចជា កូនប្រុសបង្កើតម្នាក់ទៀតផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នាយក្តី
នាយក្តី និង នាយចឺម
នាយក្តី
នាយក្តី
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com