ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសាជីវកម្មធានារ៉ាប់រងឥណទានកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ប្រាក់កម្ចីអាជីវកម្មពិសេស តាមរយៈគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងកំឡុងពេលប្រតិបត្ដិការដ៏លំបាកនេះដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ19។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែល ធនាគារ ព្រីនស៍ ម.ក គឺជាធនាគារមួយដែលគាំទ្រលើគំនិតផ្តួចផ្តើមនេះ។ ការធ្វើអាជីវកម្មដំបូងរបស់ គម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) នឹងរួមចំណែកដល់ការបង្កើនប្រាក់កម្ចីថ្មីចំនួន ២០០ លានដុល្លារអាមេរិកនៅក្នុងវិស័យធនាគារ សម្រាប់ម្ចាស់អាជីវកម្មក្នុងការស្នើប្រាក់កម្ចីពីធនាគារដែលជាដៃគូសហការបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាវត្ថុបញ្ចាំ(ទ្រព្យបញ្ចាំ)/សន្តិសុខ(ការធានា) សម្រាប់ ៧០% -៨០% នៃចំនួនប្រាក់កម្ចីដែលបានស្នើសុំពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ ដូច្នេះការធ្វើបែបនេះនឹងកាត់បន្ថយលើទ្រព្យបញ្ចាំ ដែលតម្រូវពីខាងអ្នកស្នើកម្ចី។
ស្ថានភាពសេដ្ឋកិច្ចដែលគ្មានស្ថេរភាព និងបញ្ហាប្រឈម បានបណ្តាលឱ្យអាជីវកម្មជាច្រើនពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ ក៏ដូចជាពិបាកក្នុងការ ទទួលបាននូវមូលនិធិបន្ថែមក្នុងការផ្សារភ្ជាប់ស្ថានភាពបច្ចុប្បន្ន ជាពិសេសសម្រាប់អាជីវករដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង (start up) អ្នកដែលចង់ពង្រីក ឬវិនិយោគ ឬដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធនាគារ ព្រីនស៍ មានការយល់ដឹងពីតម្រូវការនៃផ្នែកនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់អតិថិជន ដោយផ្តល់សាច់ប្រាក់ងាយស្រួលសម្រាប់តម្រូវការរបស់ពួកគេ ហើយនឹងផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់កម្ចីអាជីវកម្មរបស់ពួកគេក្នុងគ្រាលំបាកនេះ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា៖
លោក Wong Keet Loong, នាយកប្រតិបត្តិនៃសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖
ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចី ក្នុង“ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS)” ដើម្បីផ្តល់ជូននូវ ឥណទានដែលមានទ្រព្យធានា និងឥណទានដែលគ្មានទ្រព្យធានា។ គម្រោងនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្ម ដែលខ្វះខាតនូវទ្រព្យបញ្ចាំអាចដាក់ពាក្យសុំឥណទានគ្មានទ្រព្យធានានៅធនាគារ ព្រីនស៍បាន ដែលក្នុងនោះសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាអ្នកធានា សម្រាប់ពួកគេក្នុងការស្នើប្រាក់កម្ចីដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ។
សូមកុំរង់ចាំយូរ យើងនៅទីនេះដើម្បីជួយដល់ម្ចាស់អាជីវកម្មកម្ពុជា។ សូមអញ្ជើញទៅកាន់ធនាគារ ព្រីនស៍ នៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងរបស់សាជីវកម្មធានាឥណទាន កម្ពុជា (CGCC) ដោយអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ព្រីនស៍ ដែលនៅជិតអ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ឬចូលទៅកាន់គេហទំព័ររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម៕
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនក្រោមឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” បន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់យើង។
អំពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជា សហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ CGCC ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេស ពីដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ (UNCDF)។ CGCC បានដាក់ឱ្យដំណើរការ នូវគម្រាងធានាឥណទានដំបូងនាថ្ងៃទី២៩ ខែមីនា
ឆ្នាំ២០២១។ បេសកកម្មរបស់CGCC គឺផ្តល់ការធានាឥណទានដល់អ្នកស្នើប្រាក់កម្ចី អាជីវកម្ម ផ្អែកលើស្តង់ដារអន្តរជាតិ ដើម្បីចែករំលែកហានិភ័យជាមួយអ្នកស្នើ និងកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]