ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១នេះ មានកម្មវិធីប្រកួតបវរកញ្ញាជាច្រើន កំពុងទទួលបេក្ខនារីដាក់ពាក្យចូលរួមប្រកួតជាច្រើននាក់ផងដែរ។ ក្នុងនោះដែរគេចាប់អារម្មណ៍ឃើញបងប្អូនស្រីតារាពីររូប កំពុងត្រៀមខ្លួនចូលរួមប្រកួតបវរកញ្ញា ក្នុងកម្មវិធីផ្សរងពីគ្នាក្នុងឆ្នាំ ២០២១នេះ។ ដោយម្នាក់បងប្អូនស្រីនោះ ត្រូវបានគេស្គាល់ថាជាកញ្ញា អ៉ិន ម៉ូលីកា និងកញ្ញា អ៉ិន លក្ខណា

ពិតណាស់ បើនិយាយដល់កញ្ញា អ៉ីន ម៉ូលីកា ជាអតីត Freshie Girl លំដាប់រងទី២ ជំនាន់១៦ ហើយបច្ចុប្បន្ន នាងជាតារាសម្ដែង និង តារាបង្ហាញម៉ូត។ បើតាមគេសង្កេតឃើញតារារូបនេះ ធ្លាប់បានថត MV ជាច្រើនបទ និងថតម៉ូតឲ្យសម្អាងការជាច្រើនទៀតផង។ ម្យ៉ាងវិញទៀត បើក្រឡេកមើលកញ្ញា អ៉ិន លក្ខណា នាងត្រូវបានគេដឹងថាជាអតីតបវរកញ្ញា Miss World កម្ពុជា ២០១៩ ដែលនាងទទួលបានចំណាត់ថ្នាក់លំដាប់រងទី១ ក្នុងកម្មវិធីមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កញ្ញា អ៉ិន ម៉ូលីកា ឮដំណឹងថានាងកំពុងត្រៀមខ្លួនចូលរួមប្រកួត Miss Universe Cambodia ២០២១ ចំពោះកញ្ញា អ៉ិន លក្ខណា ត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia ២០២១។ ជាមួយគ្នានេះដែរ ក្រោយឮដំណឹងបង្អូនស្រីទាំងពីររូបនេះត្រៀមខ្លួនចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា ក៏មានមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិគាំទ្រលើអ្នកទាំងពីរគ្រប់ៗគ្នា។ ក្នុងនោះដែរ ស្របពេលកំពុងត្រផមខ្លួនប្រកួតបវរកញ្ញា តារាស្រីវ័យក្មេងពីរដួងនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់ដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញ តាមរយៈរូបថតតុបតែងខ្លួនស្អាតៗស្ទើរគ្រប់ពេលតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា អ៉ិន ម៉ូលីកា
  កញ្ញា អ៉ិន ម៉ូលីកា
កញ្ញា អ៉ិន លក្ខណា 
  កញ្ញា អ៉ិន លក្ខណា
  កញ្ញា អ៉ិន ម៉ូលីកា និងកញ្ញា អ៉ិន លក្ខណា
  កញ្ញា អ៉ិន ម៉ូលីកា និងកញ្ញា អ៉ិន លក្ខណា
កញ្ញា អ៉ិន លក្ខណា និង កញ្ញា អ៉ិន ម៉ូលីកា
កញ្ញា អ៉ិន លក្ខណា និង កញ្ញា អ៉ិន ម៉ូលីកា
កញ្ញា អ៉ិន លក្ខណា និង កញ្ញា អ៉ិន ម៉ូលីកា
 កញ្ញា អ៉ិន ម៉ូលីកា និងកញ្ញា អ៉ិន លក្ខណា
 កញ្ញា អ៉ិន ម៉ូលីកា និងកញ្ញា អ៉ិន លក្ខណា
កញ្ញា អ៉ិន លក្ខណា ជាមួយកញ្ញា​ ទេព បូព្រឹក្ស និង កញ្ញា អ៉ិន ម៉ូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]