រាជធានីភ្នំពេញ៖ មហាជនប្រាកដបានជ្រាបរួចហើយ រឿងរ៉ាវដែលប្រពន្ធវ័យ ៤០ឆ្នាំ ល្បីរន្ទឺរពេញបណ្តាញសង្គមហ្វេសប៊ុក ថាបានរៀបការជាមួយកម្លោះវ័យ២០ឆ្នាំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅប៉ុន្មានខែមកនេះ។ ក្រោយពីរៀបការមក ក៏មានមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងសម្តែងការសាទរផងដែរ ដែលនារីក្រមុំវ័យ៤០ ពោលគឺអតីតតារាចម្រៀង អ្នកនាង សាន សុខសក្កដា ដែលគ្រប់គ្នាហៅសំណាងរបស់រូបនាង ដែលបានស្វាមីវ័យក្មេងល្ហោះ ហើយមានភាពចាស់ទុំ សុខចិត្តចាប់អ្នកនាង ចូលរោងការថែមទៀត។
ស្រាប់តែនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ យប់មិញនេះ អ្នកនាង សុខ សានសក្កដា បង្ហោះសារយ៉ាងវែងអន្លាយយ៉ាងអួលដើមកថា ប្តីវ័យកម្លោះរបស់នាង បានចុះចោលនាងជាង២ហើយ ដោយមិនដឹងមូលហេតុថា នាងខុសអី ទាំងបានប្លុកហ្វេសប៊ុក ទូរស័ព្ទតេទៅមិនលើក។ នាងបានចោទជាសំនួរថា រូបនាងខុសអ្វីដែលមិនអាចលើកលែងបាន ដែលប្តីរូបនេះ ហ៊ានចុះចោលនាង ទាំងរូបនាងមានកូនក្នុងផ្ទៃ ៥ ខែទៅហើយ ដោយបន្ថែមថា ភារកិច្ចជាប្រពន្ធ នាងបានធ្វើគ្រប់យ៉ាងអស់ហើយ ទាំងសម្លៀកបំពាក់ បាយទឹក កន្លែងដេកស្អាត ទាំងប្រកបរបររកស៊ីនាងមិនមានពេលទំនេរផង។ តើឱ្យរូបនាងធ្វើអ្វីទៀត ដើម្បីបំពេញចិត្តលោកបាន ពេលដែលអ្នកនាងទៅសាកសួរពីមូលហេតុមកពីអ្វី ដោយប្តីរូបនោះ មានពាក្យមួយម៉ាត់គឺ លែងលះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាង សុខ សានសក្កដា បានបន្តទៀតថា នាងមិនខ្លាចនឹងជីវិតនៅម្នាក់ឯងនោះទេ តែរូបនាងអាណិតកូនទៅវិញទេ ដែលមានឪពុកបែបនេះ ដែលមិនទទួលខុសត្រូវ តែយ៉ាងណា នាងក៏ផ្តាំចុងក្រោយដែរថា រូបនាងក៏មិនឱ្យកូនខ្លួន ស្គាល់ឪពុកបែបនេះនោះទេ។
នាងបន្ថែមទៀតថា បើសិនជាលោកចង់បានកូន យកទៅ តែសួរថា លោកអាចបំពេញតួនាទីជាឪពុកជាប្តីបានទេ ហើយឈប់ស្រម៉ៃទៅ រូបនាងនឹងយកតួនាទីទាំងជាឪពុក និងជាម្តាយមើលថែកូនបាន។ នាងថាពេលនេះបែកក៏ល្អដែរ កុំឱ្យឈឺចាប់ទៅមុខទៀត សូមឱ្យបានសុខជាមួយអ្នកក្រោយចុះ កុំចោលគេដូចចោលរូបនាងទៀត ព្រោះមនុស្សចិត្តមិនដូចគ្នា គេអាចនឹងសម្លាប់លោក ព្រោះចុះចោលគេទាំងគ្មានកំហុស ហើយថែមទាំងមានឈាមលោកឯងទាំងដុំទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]