ចិន៖ មួយរយៈចុងក្រោយមកនេះ តារាស្រី Ju Jingyi បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន ទាំងសមត្ថភាព រូបសម្រស់ រួមទាំងរឿងចម្រូងចម្រាសរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធ្វើការរិះគន់ជាបន្តបន្ទាប់។
ថ្មីៗនេះ យោងតាមទំព័រ ១៦៣ ស្រាប់តែមានអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយ បានចុះផ្សាយពី ចំណុចជាច្រើន ទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់តារាស្រីរូបនេះ ដែលធ្វើឲ្យនាងត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ ក៏មានការលើកឡើងពីរឿងការវះកាត់កែសម្ផស្ស ដោយហ្វេនៗទាំងនោះបានកត់សម្គាល់ឃើញថា មុនពេលដែលនាងចូលប្រឡូកក្នុងសិល្បៈ សម្រស់ពិតប្រាកដរបស់នាង ហាក់មានខុសប្លែក ស្បែកមិនសស្អាត ដូចបច្ចុប្បន្ននេះទេ ទើបធ្វើឲ្យមនុស្សជាច្រើននិយាយថា រូបនាងបានធ្វើការវះកាត់មុខមាត់ឲ្យមានសម្រស់ស្រស់ស្អាត ផងដែរ។ តែទោះជាយ៉ាងណា តារាស្រីរូបនេះបានធ្វើការឆ្លើយតបដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានបញ្ជាក់ថា សម្រស់របស់នាងគឺធម្មជាតិទាំងស្រុង មិនដែលធ្វើការវះកាត់កែសម្ផស្សឡើយ។
មួយវិញទៀត តារាស្រី Ju Jingyi ក៏ធ្លាប់មានរឿងចម្រូងចម្រាស ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនលើកឡើងជាបន្តបន្ទាប់ ក្រោយពីបានឃើញអាកប្បកិរិយាក្រអឺតក្រទម ដូចជាមិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលក្នុងជណ្តើរយន្តតែមួយ ប្រើជំនួយការរហូតដល់ទៅ ៣ នាក់កាន់ឆ័ត្រធំ ដើម្បីបិទបាំងរាងកាយទាំងមូលការពារមិនឲ្យអ្នកគាំទ្រថតរូបទុក ឱ្យកងអង្គរក្សវាយបំបែកទូរស័ព្ទរបស់អ្នកគាំទ្រ ដែលធ្វើមុខមាត់និងកេរ្តិ៍ឈ្មោះរបស់នាងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ចំណែករឿងមួយទៀត គឺសំដៅទៅលើកម្ពស់របស់តារាស្រីរូបនេះ ដោយកាលពីមុន នាងធ្លាប់បានអះអាងថាមានកំពស់ ១.៦២ មែត្រ ប៉ុន្តែបន្ទាប់ពីបានកែតម្រូវម្ដងទៀត បានបង្ហាញឲ្យឃើញថា នាងមានកម្ពស់ត្រឹម ១.៥៩ មែត្រតែប៉ុណ្ណោះ ។ ជាពិសេស មនុស្សជាច្រើនបានសម្គាល់ឃើញថា នៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន Ju Jingyi បានបង្ហាញខ្លួន ដោយបានពាក់ស្បែកជើងមានកែងខ្ពស់ ដើម្បីលើកកម្ពស់របស់ខ្លួន ថែមទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]