កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ផ្អែកតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជាក់ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទុំ សាត អាយុ ៧២ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង បានទទួលមរណភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៨ នាទី នៅលំនៅឋានរបស់ខ្លួន បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តសាកសព ដោយប្រើឧបករណ៍តេស្តរហ័ស (RAPID TEST) ទទួលលទ្ធផលវិភាគវិជ្ជមានកូរីដ-១៩ ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន ដើម្បី ជៀសឲ្យផុតពីជម្ងឺ covid១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]