រាជធានីភ្នំពេញ ៖ មហាជន ហួសចិត្តជាខ្លាំង ក្រោយចាប់ខ្លួន បានបុរសមួយក្រុមធំរាល់ព្រឹក ក្លែងជាសង្ឃ និមិត្តបិណ្ឌបាត្ររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ដោយក្នុងថ្ងៃកើតហេតុ សមត្ថកិច្ចចាប់បាន ជនសង្ស័យចំនួន ០៩នាក់ដែលក្លែងជាសង្ឃ ហើយម្នាក់ទៀត ជាអ្នកបើកបរ ខណៈកំពុងបើករថយន្ត ម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយពីគោលដៅមួយចំនួន ក្រោយពេល រៃអង្គាសប្រាក់បានពី ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ក្រោយពេលសាកសួររួចមក សមត្ថកិច្ចបន្តចាប់ខ្លួនជនសង្ស័យចំនួន៨នាក់បន្ថែមទៀត ហើយបន្ទាប់ពីចាប់ខ្លួនគ្រប់គ្នាហើយនោះ ព្រះអនុគុណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេហើយ ប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពជនសង្ស័យ អ្នកទាំំងនោះ គឺស្ថិតនៅក្រោមការបង្គាប់របស់មេខ្យល់ម្នាក់ ឈ្មោះម៉េង អាយុប្រហែល ២៥ឆ្នាំ ក្នុងនោះបើមួយថ្ងៃរៃអង្គាសបាន ពី ៨ម៉ឺន ទៅ១០ម៉ឺន នោះរូបលោក នឹងតម្រូវឲ្យបង់ ម្នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺន៥ពាន់រៀល ហើយក្នុងនោះ ៧នាក់ តេស្តឃើញសារធាតុញៀន។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ ប្រព្រឹត្តទៅបាន ក្រោយមានប្រជាជនរាយការណ៍ទៅសមត្ថកិច្ច បុរសមួយក្រុម ជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាយូរមកហើយ លើសពីនេះទៅទៀត ក៏មានមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។ ហេតុការណ៍នេះកើតឡើង ក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ នៅភូមិព្រៃបឹង សង្កាត់កន្ទោក៕

ប្រភព ៖ រដ្ឋបាលខណ្ឌកំបូល

ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]