ភ្នំពេញ៖ ខ្សែភាពយន្តរឿងភាគ ​«មេឃខៀវ» ដែលជាប្រភេទរឿង BL (ប្រុសស្រលាញ់ប្រុស) កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែ​ពីសំណាក់មហាជន​ ក៏ដូចជាយុវវ័យ ដែលចូលចិត្តរឿងប្រភេទខាងលើនេះ។ តួយ៉ាង រឿងភាគថ្មីនេះ ក៏ទើបតែបានទម្លាក់ផ្ទាំងរូបភាពមួយសន្លឹក បន្ទាប់ពីភាគទី១ ត្រូវបានបញ្ចប់កាលពីថ្មីៗនេះ។

ដូចគ្នានេះដែរ រូបភាពដែលគេបានចេញផ្សាយនោះ កំពុងតែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម នៃរូបរាងយ៉ាងស្រស់សង្ហាតួអង្គក្នុងរឿងមួយនេះ។ បន្ថែមពីនេះ ជាមួយរូបភាពបង្ហាញបុរសពីររូបដែលបញ្ចេញសាច់ដុំ ត្រូវបានគេស្គាល់ថា តារាសម្តែង សម្បត្តិ កិត្យា បានឈរ ចាយរាងចំហរសាច់ដុំដើមទ្រូង ជះភាពសង្ហាយ៉ាងពេញទំហឹង បានធ្វើឲ្យអ្នកទស្សនាមានការពេញចិត្តយ៉ាងខ្លាំង នៃរូបរាងរបស់តារាសម្តែងប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទៀតសោត ជាមួយនឹងបុរសម្នាក់ទៀត ដែលត្រូវបានដឹងថា ជាតួអង្គស៊េរីថ្មី ដោយតារាប្រុសរូបនេះ មានឈ្មោះថា ខេ ស៊ិញ ជាតួសម្តែងប្រុសពន្លកថ្មីវ័យក្មេងតែម្តង កំពុងតែទទួលការតាមដាន និងមានការចាប់អារម្មណ៍មិនចេះតិច ជាមួយរូបរាងលេចធ្លោខ្លាំងតែម្តង នៃរសនិយមនៃភាពសង្ហារបស់លោក ការលេងស្ទាយ៍ ដែលខុសពីតារាសម្តែងដទៃ គួបផ្សំទៅនឹងទម្រង់មុខដូចតារាបរទេស បានធ្វើឲ្យលោកមានភាពទាក់ទាញថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទាំងរូបភាព  រឿងភាគ ​«មេឃខៀវ»
ខេ ស៊ិញ
ខេ ស៊ិញ
ខេ ស៊ិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com