ចិន៖ ជាការពិតណាស់ រយៈពេលជិត ៣ ខែហើយចាប់តាំងពី Zhao Liying និង Fang Shaofeng បានប្រកាសលែងលះគ្នា។ យ៉ាងណាមិញ អតីតប្តីប្រពន្ធមួយគួរនេះ នៅតែក្លាយជាប្រធានបទដ៏ក្តៅគកុកដែលគេតែងយកមកវែកញែកដដែល។ ដោយ មានពាក្យចចាមអារាមថាអ្នកសិល្បៈទាំងពីរ បានសម្រេចចិត្តវិលត្រឡប់មករកគ្នាវិញដើម្បីកសាងទំនាក់ទំនងឡើងវិញប្រកបដោយសុភមង្គល។ ទោះយ៉ាងណាមិនទាន់មានអ្នកអត្ថាធិប្បាយណាមួយជុំវិញបញ្ហានេះនៅឡើយទេ។ 

បើយោងតាម ទំព័រ QQ កាលពីថ្ងៃទី ១៤ ខែកក្កដា មានអត្ថបទមួយដែលបណ្តាលឱ្យមានការរំជើបរំជួល នៅពេលដែលត្រូវបានគេបង្ហាញអំពីទំនាក់ទំនងរវាង Zhao Liying និងអតីតម្តាយក្មេក។ ដោយ អត្ថបទនេះបាននិយាយថាបន្ទាប់ពីលែងលះអតីតម្តាយក្មេករបស់នាងចូលចិត្តនិយាយអាក្រក់ពីនាងនៅចំពោះមុខតារាសម្តែង Fang Shaofeng ដែលជាកូនប្រុស សូម្បីតែមិនអនុញ្ញាតឱ្យ Zhao Liying បានឃើញកូៗ របស់នាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថាព័ត៌មានខាងលើនេះជាព័ត៌មានពិតរឺអត់នោះទេ ប៉ុន្តែមុននេះមានប្រភពជាច្រើននៅលើពិភពលោកបានបញ្ជាក់ថា ម្តាយរបស់តារាសម្តែងដែលមានឈ្មោះត្រកូល Fang មិនចូលចិត្តនាង Zhao Liying  ដែលថានាងមានប្រវត្តិនិងការអប់រំខ្សោយ  ដំបូងលោកស្រីមើលងាយ Zhao Liying រហូតដល់លោកស្រីដឹងថានាងមានផ្ទៃពោះជាមួយកូនប្រុសលោកស្រីក៏យល់ព្រមឱ្យ Zhao Liying ដើរចូលទៅក្នុងគ្រួសារត្រកូលFang៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying 
Zhao Liying និង អតីតស្វាមី
ម្តាយក្មេក Zhao Liying
អតីតស្វាមី Zhao Liying
អតីតស្វាមី Zhao Liying

ប្រភព៖kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]