ចិន៖ ថ្មីៗនេះ យោងតាមគេហទំព័រអ៊ីនធឺណេត Celebrity Today បានឱ្យដឹងថា តារាចម្រៀងប្រុស លោក Wang Leehom បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោក បានធ្វើការផ្សាយផ្ទាល់ បង្ហាញពីសកម្មភាពកោរពុកមាត់ ព្រមទាំងមានចំនួនអ្នកមើលច្រើនបំផុត នៅថ្ងៃទី ១៤ ខែកក្កដា កន្លងទៅនេះ។

នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានបង្ហាញឲ្យពីសម្រស់ មុខមាត់ថ្មីយ៉ាងប្លែកភ្នែក បន្ទាប់ពីរូបលោកបានថែរក្សាទុករោមពុកមាត់ ពុកចង្កា អស់រយៈពេលជាង ៣ ខែ និងបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនថែមទៀតផង។ តែទោះជាយ៉ាងណា ខណៈពេលនេះ រូបនេះក៏បានបំពេញតាមការសន្យារបស់ខ្លួនក្នុងការកោរពុកចង្ការ និងបើកបង្ហាញពីមុខមាត់ថ្មី ដែលកំពុងតែទទួលបានការសរសើរយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមទំព័រ Sina បានបង្ហាញថា ការចាក់ផ្សាយរបស់តារាប្រុសរូបនេះមានរយៈពេល ៦០ នាទី និងទទួលបានចំនួនអ្នកទស្សនាជាង ១២,៣ លាននាក់ ដែលអាចនិយាយបានថា ជាការផ្សាយផ្ទាល់មួយដែលត្រូវបានគេស្វែងរកច្រើន និងមានប្រជាប្រិយភាពបំផុតនៅលើបណ្ដាញសង្គម Weibo ៕

ប្រភព៖ Zingnew

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom 
Wang Leehom 
Wang Leehom 
រូបភាព Wang Leehom ពេលមានពុកមាត់
រូបភាព Wang Leehom ពេលមានពុកមាត់
រូបភាព Wang Leehom ពេលមានពុកមាត់
រូបភាព Wang Leehom ក្រោយពេលកោរពុកមាត់ចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]