បរទេស៖ យោងតាមគេហទំព័រ Todayonline បានទម្លាយសំបុត្រ លាយល័ក្ខជាអក្សរ ត្រូវបានសរសេរដោយដៃ តារាសម្តែង Bruce Lee បានផ្ញើរទៅកាន់តារាសម្តែង Robert Baker ដែលក្នុងនោះដោយក្នុងនោះ​មានខ្លឹមសាររៀបរាប់និយាយអំពីការប្រើប្រាស់ ក៏ដូចជាលក់ទិញ ថ្នាំកូកាអ៊ីន LSD និង កញ្ឆាត្រូវបានដាក់លក់ជាសាធារណៈ។

តួយ៉ាងតាមប្រភពដដែល បានរាយការណ៍ទំនងតារាសម្តែង Robert Baker ជាអ្នកបានផ្គត់ផ្គង់ថ្នាំញៀន ទៅដល់ Bruce Lee ទាំងថ្នាំកូកាអ៊ីន ឬក៏ LSD និងកញ្ឆា ចាប់ពីឆ្នាំ ១៩៦៩ រហូតនៅឆ្នាំ ១៩៧៣ រយៈពេល ៣ឆ្នាំចុងក្រោយ ដល់មរណភាពរបស់តារាសម្តែងរូបនេះ កាលលោកមានអាយុ ៣២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ គេត្រូវបានឲ្យដឹងថាលោក Baker ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ ក៏ធ្លាប់បានចោទប្រកាន់ថា រូបលោក បានដឹកជញ្ជូនគ្រឿងញៀនពីសហរដ្ឋអាមេរិកទៅ ទឹកដីហុងកុង យកទៅឲ្យតារាសម្តែង Bruce Lee ដូច្នេះដែរ។

ទោះជាយ៉ាងណាក៏ដោយ ខណៈសំបុត្រមួយនេះ ត្រូវបានទម្លាយនោះ គេត្រូវបានលើកមកចុះផ្សាយតារាសម្តែងប្រុសដ៏ល្បីនៅអតីតកាលរូបនេះ ពិជាមានទម្លាប់ ប្រើប្រាស់គ្រឿងញៀន ក្រោយពីសំណេរសំបុត្រមួយនេះ ត្រូវបានទម្លាយចេញមកបែបនេះ៕

ប្រភព៖ straitstimes

សូមទស្សនារូបភាពខាងក្រោម៖ 

Bruce Lee កាលនៅរស់
សំបុត្រសរសេរដោយដៃ Bruce Lee
សំបុត្រសរសេរដោយដៃ Bruce Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]